CareKit, Apple Pay និង CarPlay ជាអ្វីពិតប្រាកដនៅលើ iPhone?
- 2017-07-14 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CareKit, Apple Pay និង CarPlay ជាអ្វីពិតប្រាកដនៅលើ iPhone?
ចន្លោះមិនឃើញ
ក្នុងសប្ដាហ៍នេះ Sabay បន្តពន្យល់ពាក្យបច្ចេកទេសចំនួន ៣ ផ្សេងទៀត ដើម្បីឲ្យអ្នកប្រើប្រាស់ iPhone អាចស្វែងយល់បន្ថែម មានពាក្យ CareKit, Apple Pay និង CarPlay។
១.CareKit
ជាប្រភេទកម្មវិធីមួយ ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ជាសាធារណៈនៅថ្ងៃទី ២១ មិនាឆ្នាំ ២០១៦។ គាំទ្រលើប្រព័ន្ធ iOS និង watchOS។ ខុសពីកម្មវិធី HealthKit និង ResearchKit វាមិនមែនផ្ដោតលើវិស័យថែទាំសុខភាពម្យ៉ាងប៉ុណ្ណោះទេ ផ្ទុយទៅវិញ CareKit នឹងជួយឱ្យអ្នកប្រើប្រាស់អាចទទួលបានព័ត៌មាន, រោគសញ្ញា និងផែនការនៃបទបញ្ជា ដែលត្រូវបានណែនាំដោយអ្នកជំនាញខាងថែទាំសុខភាព។
បន្ទាប់ពីនោះទាក់ទងរបាយការណ៍ដែលអ្នកបានអនុវត្ត អ្នកអាចចែករំលែកទៅកាន់វេជ្ជបណ្ឌិតផ្ទាល់ខ្លួនបាន។ CareKit មាន ៤ ដំណាក់កាល ដូចជា ប័ណ្ណថែទាំសុខភាព, ការកំណត់រោគសញ្ញា, ឧបករណ៍តាមដាន, លទ្ធផលវាស់ស្ទង់និងការតភ្ជាប់។
២.Apple Pay
Apple Pay ជាបច្ចេកវិទ្យាទូទាត់ទំនិញតាមបែបទំនើបមួយបង្កើតឡើងដោយក្រុមហ៊ុន Apple ហើយប្រកាសឱ្យប្រើប្រាស់នៅឆ្នាំ ២០១៤ នាខែតុលា។ គាំទ្រលើប្រព័ន្ធ iOS 8.1 ឡើង និង watchOS/mac OS Sierra ឫខ្ពស់ជាងនោះ។
អ្នកប្រើប្រាស់ iPhone/iPad/Apple Watch និង Mac អាចប្រើសេវាទូទាត់ទំនិញនេះបាន នៅតាមបណ្តាហាងធំៗមួយចំនួនជុំវិញពិភពលោក ដែលអាចដំណើរការជាមួយ Apple Pay ។ លើម៉ាស៊ីនទូទាត់លុយ វានឹងចាប់នៅប្រព័ន្ធស្វ័យប្រវត្តិម្យ៉ាង ភ្ជាប់ជាមួយឧបករណ៍ដែលមានបង្កប់ឈីប NFC ក្នុងម៉ាស៊ីន ហើយរាល់ការយល់ព្រម អ្នកត្រូវប្រើ Touch ID ឫ PIN (កូដ)។
៣.Car Play:
CarPlay ជាបច្ចេកវិទ្យាផ្សេងទៀតរបស់ Apple ដែលបើកដំណើរការនៅឆ្នាំ ២០១៤ គាំទ្រលើឧបករណ៍ iPhone 5 និង iOS 7.1 ឡើងទៅ។ ទាក់ទងទៅនឹងរថយន្តដែលគាំទ្របច្ចេកវិទ្យានេះ អ្នកប្រើប្រាស់អាចមានសិទ្ធប្រើនូវកម្មវិធីរបស់ Apple មួយចំនួន លើអេក្រង់បង្ហាញនៃរថយន្តរួមមានដូចជា Phone, Music, Apple Maps, iMessage, iBooks និង Podcasts ជាដើម។ ក្រុមហ៊ុនរថយន្តធំៗ ដែលសហការណ៍ជាមួយ Apple លើបច្ចេកវិទ្យា Car Play រួមមាន Jaguar, Land Rover, Mazda, Toyota, Alfa Romeo និង Jeep ជាដើម។
**ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអាន៖