ប្រើ​ ​iPhone​ ​ថត​រូប​ ​និង​វីដេអូ​មិន​ចាញ់​កាមេរ៉ា​អាជីព​ ​បើ​ស្គាល់​មុខងារ​ទាំង​នេះ​ច្បាស់

  • 2017-07-14 04:51:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone​ ​មាន​ការ​និយម​ប្រើប្រាស់​ច្រើន​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ ​ព្រោះ​តែ​រូបរាង​ស្អាត​ ​និង​ល្បឿន​ដំណើរការ​ ​ហើយ​ជា​ពិសេស​ ​គឺ​កាមេរ៉ា​តែ​ម្ដង។ ដូចនេះ​ ​Sabay​ ​ក៏​សូម​បង្ហាញ​នូវ​គន្លឹះ​មួយ​ចំនួន​នៅ​លើ​ ​iPhone​ ​សម្រាប់​បង្កើន​សមត្ថភាព​ថត​រូប​ ​និង​វីដេអូ​ដោយ​កាមេរ៉ា​របស់​ពួក​វា​តាម​បច្ចេកទេស​ ​និង​ទទួល​បាន​លទ្ធផល​មិន​ចាញ់​កាមេរ៉ា​ប្រភេទ​ ​DSLR។

គ្រប់គ្រង​ ​Exposure

នៅ​លើ​កាមេរ៉ា​ ​iPhone​ ​មាន​សមត្ថភាព​កំណត់​នូវ​ពន្លឺ​ចូល​ ​Lens​ ​ដែល​ហៅថា​ ​Aperture។ ដើម្បី​កំណត់​ ​Aperture​ ​ដំបូង​អ្នក​ចុច​លើ​ចំណុច​ណា​មួយ​ដើម្បី​ ​Focus​ ​រួច​សង្កត់​ឲ្យ​ជាប់​អូស​ឡើង​លើ​ ​ឬ​ចុះ​ក្រោម​ដើម្បី​កំណត់​ពន្លឺ​ដោយ​រូប​សញ្ញា​ព្រះអាទិត្យ​ពណ៌​លឿង​ជា​តំណាង។

Focus និង Face Detection

ពេល​អ្នក​ថត​រូប​មនុស្ស​ ​កាមេរ៉ា​អាច​ចាប់​យក​ផ្ទៃ​មុខ​ ​ដែល​ធ្វើ​ឲ្យ​ចំណុច​នោះ​ច្បាស់​បាន​ល្អ​ ​ដោយ​មាន​ប្រអប់​ជ្រុង​ពណ៌​លឿង​ជា​តំណាង។ ប្រសិនបើ​អ្នក​ចង់​ឲ្យ​កាមេរ៉ា​ចាប់​យក​ផ្ទៃ​មុខ​កាន់​តែ​ល្អ​ ​អ្នក​គួរ​ទៅ​ជិត​នឹង​ពួកគេ​រួច​ថត​ ​ម្យ៉ាង​ទៀត​កាន់​ល្អ​ ​បើ​អ្នក​ចុច​ ​Focus​ ​លើ​ចំណុច​ទាំង​នោះ​តែ​ម្ដង។

Zoom In

លើ​កាមេរ៉ា​ ​iPhone​ ​មិន​មាន​ ​Optical Zoom​ ​ពិត​ប្រាកដ​នោះ​ទេ​ ​ប៉ុន្តែ​អ្នក​អាច​ ​Zoom​ ​ដូច​នឹង​កាមេរ៉ា​ឌីជីថល​ផ្សេង​ទៀត​ដែរ​ ​ដែល​វា​ធ្វើ​ការ​ពង្រីក​ចំណុច​កណ្ដាល​នៃ​ ​Subject។ បើ​អ្នក​ ​Zoom​ ​ដើម្បី​ផ្ដិត​យក​រូបភាព​នោះ​ ​រូបភាព​របស់​អ្នក​នឹង​មិន​សូវ​ច្បាស់​ល្អ​នោះ​ទេ​ ​ប៉ុន្តែ​ក្នុង​ករណី​ដែល​អ្នក​មិន​អាច​មិន​ ​Zoom​ ​បាន​​ ​អ្នក​អាច​ ​ប្រើ​ម្រាម​ដៃ​ពីរ​ ​ដើម្បី​ពង្រីក​ ​ឬ​ពង្រួម​លើ​អេក្រង់​កំឡុង​ពេល​ថត​តែ​ម្តង។

HDR Shooting

ក្នុង​ករណី​មាន​ពន្លឺ​ ​Contrast​ ​ខ្លាំង​ ​អ្នក​អាច​ថត​ដោយ​ប្រើប្រាស់​ ​HRD​ ​(High Dynamic Range)​ ​mode បាន​ ​ដោយ​វា​នឹង​ចាប់​យក​ ​Exposure​ ​បី​ដាច់​ពី​គ្នា​ ​រួច​លាយ​ចូល​គ្នា​ក្នុង​រូបភាព​តែ​មួយ។ អ្នក​អាច​ចុច​លើ​ ​icon HDR​ ​ក្នុង​កម្មវិធី​កាមេរ៉ា​ ​រួច​ជ្រើស​យក​ ​On។ ដោយឡែក​ចាប់​ពី​ម៉ូដែល​ ​iPhone 6​ ​ឡើង​កាមេរ៉ា​ ​HDR​ ​នឹង​បង្កើត​រូបភាព​ដែល​មាន​ ​High Dynamic Range​ ​ដោយ​ប្រើប្រាស់​ ​Sensor​ ​របស់​កាមេរ៉ា​ ​ជាស​ជាង​ប្រើប្រាស់​រូបភាព​បី​ខុស​គ្នា​លាយ​ចូល​គ្នា។

Photo Filters

អ្នក​អាច​ជ្រើសរើស​ ​Filter​ ​មួយ​ចំនួន​កំឡុង​ពេល​ថត​ដែល​ងាយ​ស្រួល​ដល់​អ្នក​ក្នុង​ការ​ជ្រើសរើស​ ​Filter​ ​ដែល​ស័ក្តសម​សម្រាប់​រូបភាព​ណា​មួយ។ អ្នក​ចុច​លើ​ ​icon​ ​ផ្នែក​ខាង​ស្ដាំ​បង្អស់​ខាង​លើ​ក្នុង​កម្មវិធី​កាមេរ៉ា​ ​រួច​ជ្រើសរើស​ ​Filter។ សម្រាប់​រូបភាព​ដែល​អ្នក​ថត​រូប​ជាមួយ​ ​Filter​ ​ណា​មួយ​ ​អ្នក​នៅ​​តែ​អាច​ប្ដូរ​ ​Filter​ ​ផ្សេង​បាន​ ​ឬ​មិន​ប្រើ​ ​Filter​ ​ក៏បាន។

Shooting Features

អ្នក​ក៏​អាច​កំណត់​ពេល​វេលា​សម្រាប់​ឲ្យ​ថត​ដោយ​ស្វ័យ​ប្រវត្តិ​ផង​ដែរ។ អ្នក​ចុច​លើ​ ​icon Timer​ ​ខាង​លើ​ ​នៅ​ជិត​ ​icon Filter​ ​ក្នុង​កម្មវិធី​កាមេរ៉ា​ ​រួច​អាច​ជ្រើសរើស​ពេល​វេលា​ ​៣​ ​ឬ​ ​១០វិនាទី​ដើម្បី​ថត។

Editing Features

កាមេរ៉ា​ ​iPhone​ ​ក៏​មាន​ ​Editing tools​ ​សម្រាប់​ធ្វើ​ការ​កែប្រែ​ ​ឬ​បន្ថែម​ ​Filter​ ​លើ​រូបភាព​ផង​ដែរ​ ​ដែល​មិន​ទាមទារ​ពេល​វេលា​យូរ​នោះ​ទេ​ក្នុង​ការ​រៀន​ប្រើប្រាស់។ អ្នក​អាច​ចូល​ទៅ​ ​Edit​ ​បាន​តាម​រយៈ​Photo Gallery​ ​ពេល​អ្នក​បើក​រូបភាព​ណាមួយ​ ​រួច​ចុច​លើ​ ​icon​ ​នៅ​ជិត​នឹង​ ​icon​ ​លុប​ផ្នែក​ខាងក្រោម​សម្រាប់​ធ្វើ​ការ​ ​Edit។ អ្នក​អាច​ធ្វើការ​តម្រឹម​រូបភាព, បន្ថែម​ ​Filter​ ​និង​មុខងារ​ជាច្រើន​ដែល​អ្នក​អាច​សាក​ចុច​លេង​បាន​ដើម្បី​កាន់​តែ​យល់​ច្បាស់។ កុំ​បារម្ភ​អ្នក​អាច​ ​Revert​ ​រូបភាព​ដែល​បាន​កែប្រែ​រួច​មក​សភាព​ដើម​វិញ​បាន។

Shooting Modes

កាមេរ៉ា​ ​iPhone​ ​ផ្ដល់​នូវ​ ​Shooting Modes​ ​ចំនួន​ ​៨​ ​ដោយ​ ​៥​ ​ប្រើ​សម្រាប់​រូបភាព​ ​និង​ ​៣​ ​ទៀត​ប្រើ​សម្រាប់​វីដេអូ។ ដើម្បី​ប្ដូរ​ ​Shooting Modes​ ​អ្នក​អាច​អូស​ទៅ​ឆ្វេង​ ​ឬ​ស្ដាំ​ក្នុង​តំបន់​នៃ​ប៊ូតុង​ថត​រូប​ក្នុង​កម្មវិធី​កាមេរ៉ា។ ម្យ៉ាង​វិញ​ទៀត​អ្នក​ក៏​អាច​ប្រើប្រាស់​ ​ប៊ូតុង​ដំឡើង​សំឡេង​ ​(Volume up), កាស​, និង​ ​Apple Watch​ ​ដើម្បី​ចុច​ថត​ ​ដែល​អាច​ជួយ​កាត់​បន្ថយ​ភាព​ញ័រ​ ​ឬ​រង្គើ​ ​iPhone​ ​ពេល​អ្នក​ថត។

  • Photo : សម្រាប់​ថត​រូបភាព​ធម្មតា​ទាំង​បញ្ឈរ ឬ​ផ្ដេក។ អ្នក​អាច​ចុច​លើ​អេក្រង់​ដើម្បី​ ​Focus ហើយ​ចុច​ថត​តែ​ម្ដង។

  • Portrait : ​សម្រាប់​ថត​មនុស្ស​បែប​មាន​ផ្ទាំង​ខាង​ក្រោម​ព្រាលៗ​ ​ហើយ​ច្បាស់​មុខ​ ​ប៉ុន្តែ​មាន​តែ​ ​iPhone 7 Plus​ ​ទេ​ដែល​មាន​មុខងារ​នេះ។

  • Square : រូបភាព​ត្រូវ​បាន​ថត ក្នុង​ទម្រង់​ការ៉េ​បួន​ជ្រុង​ ​(Square frame)​ ​ដែល​ងាយ​ស្រួល​ប្រើប្រាស់​ក្នុង​បណ្ដាញ​សង្គម​ ​Instagram។ អ្នក​ក៏​អាច​ថត​រូបភាព​ធម្មតា​ ​រួច​ធ្វើ​ការ​តម្រឹម​វា​អោយ​ក្លាយ​ជា​រូបភាព​ប្រភេទ​ ​Square​ ​បាន​ដែរ។

  • Pano : អ្នក​អាច​ថត​រូបភាព​ជា​មួយ​ទិដ្ឋភាព​បាន​វែង​ ​ហើយ​ធំ​ទូលាយ​។​ ​អ្នក​ចុច​ថត​ ​រួច​រំកិល​កាមេរ៉ា​តាម​ទិសដៅ​សញ្ញា​ព្រួញ​ដើម្បី​ផ្ដិត​រូបភាព​បាន​បន្ថែម​ទៀត​ ​តែ​គួរ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​រង្គើ​ ​ឬ​ខុស​ទិសដៅ​ខ្លាំង​ពេក​ពេល​រំកិល​កាមេរ៉ា​ ​ព្រោះ​អាច​ធ្វើ​ឲ្យ​រូប​ខុស​ទ្រង់ទ្រាយ។
  • Burst Mode : គឺ​ចុច​ឲ្យ​ជាប់​លើ​កន្លែង​ថត​ ​ហើយ​ ​iPhone​ ​នឹង​ចាប់​រូប​ជាប់​ៗ​គ្នា​ ​១០​ ​សន្លឹក​ក្នុង​មួយ​វិនាទី។

  • Video : កាមេរ៉ា​លើ​ ​iPhone​ ​អាច​ថត​វីដេអូ​បាន​យ៉ាង​ល្អ​ ​ហើយ​ថែម​ទាំង​មាន​ ​Flash​ ​ជំនួយ​ក្នុង​ការ​ថត​នៅ​កន្លែង​មិន​មាន​ពន្លឺ​គ្រប់​គ្រាន់​ទៀត​ផង​ ​ហើយ​អ្នក​គួរ​ថត​វីដេអូ​លក្ខណៈ​ផ្ដេក​ ​ទើប​មើល​ទៅ​ស្អាត​។ ពេល​ចុច​ថត​វីដេអូ​ ​អ្នក​នឹង​ឃើញ​ប៊ូតុង​ពីរ​ ​ដែល​ពណ៌​ក្រហម​សម្រាប់​បញ្ឈប់​ការ​ថត​ ​និង​ពណ៌​សរ​សម្រាប់​ថត​យក​រូបភាព​កំឡុង​ពេល​ថត​វីដេអូ​ ​ប៉ុន្តែ​រូបភាព​នោះ​មិន​សូវ​ច្បាស់​ល្អ​ទេ​ ​បើ​ ​Subject​ ​ផ្លាស់​ទី​លឿន​ពេក។

  • Slo-Mo : អ្នក​អាច​ថត​វីដេអូ​ ​Slow motion​ ​(រូបភាព​យឺតៗ)​ ​បាន​ដល់​ ​១២០​ ​ឬ​ ​២៤០​ ​fps​ ​(Frame per second)។ ម្យ៉ាង​ទៀត​ ​អ្នក​ក៏​អាច​កំណត់​លើ​វីដេអូ​នោះ​ថា​ ​តើ​ពេល​ណា​ឲ្យ​វា​យឺត​ ​និង​លឿន​បាន​ផង​ដែរ​ ​នៅ​ក្នុង​ ​Photo Gallery។

  • Time-Lapse : អ្នក​អាច​ថត​វីដេអូ​លក្ខណៈ​បង្រួញ​ពេលវេលា​លឿន​ ​ដែល​ល្អ​សម្រាប់​ថត បម្លាស់ទី​ពពក​, ថ្ងៃរះ​ ​ឬ​លិច​, ផ្កា​លូតលាស់​។ អ្នក​គួរ​ថត​ផ្ដេក​ ​ហើយ​ប្រើប្រាស់​ ​Tripod ដើម្បី​ជំនួយ​ព្រោះ​ការ​ថត​វីដេអូ​ប្រភេទ​នេះ​ចំណាយ​ពេលវេលា​យូរ។ ដំបូង​អ្នក​អាច​កំណត់​ ​Exposure​ ​និង​ ​Focus​ ​រួច​ចុច​ថត​តែ​ម្ដង៕

កុំភ្លេចចុច Like Page Sabay News Technology ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ

ចុចអានបន្ត ៖

ប្រភព៖ makeuseof   ប្រែសម្រួល ​៖ ប៊ុន ធឿន