ស៊ូ យ៉ាទី ថា ទោះ SCG Muangthong ជាជើងឯកលីគថៃឆ្នាំនេះ ក៏មិនខ្លាចដែរ
- 2017-07-14 06:16:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ូ យ៉ាទី ថា ទោះ SCG Muangthong ជាជើងឯកលីគថៃឆ្នាំនេះ ក៏មិនខ្លាចដែរ
ចន្លោះមិនឃើញ
អ្នកចាំទី Cambodian All Stars , ស៊ូ យ៉ាទី បានលើកឡើងក្នុងសន្និសីទកាសែតមុននេះថា ក្រុមរបស់ខ្លួនមិនមានភាពញញើតក្រុម SCG Muangthong United នោះទេ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ។
ជំនួបនៃក្រុម Cambodian All Stars និងក្រុម SCG Muangthong United នឹងធ្វើឡើងវេលាម៉ោង ៦:០០នាទីនៅពហុកីឡដ្ឋានជាតិ។ ទាក់ទងការប្រកួតនេះអ្នកចាំទីជម្រើសជាតិកម្ពុជារូបនេះបានឲ្យដឹងថា កីឡាករ Cambodian All Stars ទាំងអស់បានត្រៀមខ្លួនយ៉ាងល្អ ហើយមានជំនឿចិត្តថា នឹងអាចទប់ទល់ក្រុមខ្លាំងដែលជាជើងឯករបស់ថៃឆ្នាំ២០១៧ នេះបាន។
យ៉ាទី បន្ថែមថា រូបគេពិតជាមានអារម្មណ៍សប្បាយចិត្ត ដែលបានលេងជាមួយក្រុមខ្លាំង។ ប៉ុន្តែយ៉ាងណារូបគេ និងមិត្តរួមក្រុមបានតាំងចិត្តថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ហើយមិនខ្លាចចំពោះក្រុមខ្លាំងមួយនេះនោះដែរ។
ជំនួបនៃក្រុមទាំងពីរនេះមានលក់សំបុត្រចំនួនពីរប្រភេទគឺតម្លៃ ៥ពាន់រៀលកន្លែងគ្មានដំបូល និងតម្លៃ ១ម៉ឺនរៀលកន្លែងមានដំបូល៕