រំភើប​ទេ? "ស្រទន់​មន្ត​ស្នេហ៍" ប្រកាស​ថ្ងៃ​បញ្ចាំង​ផ្លូវការ​ហើយ!

  • 2017-07-14 06:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​រង់ចាំ​អស់​រយៈពេល​ប្រមាណ​ជា​១​ឆ្នាំ​របស់​អ្នក​គាំទ្រ​ ពេល​នេះ​​កំពូល​វីដេអូ​ភាគ​ប្រចាំ​ឆ្នាំ "ស្រទន់​មន្ត​ស្នេហ៍" បាន​ប្រកាស​ថ្ងៃ​បញ្ចាំង​ជា​ផ្លូវការ​ហើយ។

អ្នក​និពន្ធ ម៉ីសន សុធារី

អ្នក​ស្រី ម៉ីសន សុធារី អ្នក​និពន្ធ​រឿង​ "ស្រទន់​មន្ត​ស្នេហ៍" ​បាន​លើក​ឡើង​ថា​ដំបូង​វីដេអូ​ភាគ​នេះ​ត្រូវ​បាន​កំណត់​ចាក់​បញ្ចាំង​នៅ​សប្ដាហ៍​ទី​៤​ខែ​ កក្កដា ប៉ុន្តែ​ដោយ​សារ​មាន​បញ្ហា​យឺត​យ៉ាវ​បន្តិច​បន្តួច​ទើប​ពន្យារ​ពេល​​ ​រហូត​ដល់​ខែ សីហា។

“ជាក់​ស្ដែង​យើង​គ្រោង​បញ្ចាំង​នៅ​សប្ដាហ៍​ទី​៤​ខែ កក្កដា ប៉ុន្តែ​ពេល​នេះ​ច្បាស់​ហើយ​ភាគ​ទី​១​នឹង​បញ្ចាំង​ថ្ងៃ ​១១​ ខែ​សីហា ក្នុង​ពេល​ឆាប់​ៗ​នេះ​​វិញ" អ្នក​និពន្ធ​បញ្ជាក់​។

​​​​កំពូល​វីដេអូ​ភាគ​ល្អ​ឯក​ប្រចាំ​ឆ្នាំ​នឹង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ CTN ហើយ​រឿង​នេះ​ប្រមូល​ផ្ដុំ​សុទ្ធ​តែ​តារា​ឯក​មាន​ដូចជា ប៊ឺរី នៅ ម៉ារីសា វី យ៉ារ៉ូ ស៊ឹម ស្រីនិច ពុធ ស្រីខួច ទេព កញ្ញា និង ផាន់ ផាត់ណា ជាដើម៕​​

អត្ថបទ៖ Samedy

អត្ថបទពេញនិយម