ប្រុសស្អាត Charyl Chappuis មកកម្ពុជាលើកដំបូង ស្គាល់មុខកីឡាករម្នាក់គត់ តែមិនស្គាល់ឈ្មោះ
- 2017-07-14 07:14:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសស្អាត Charyl Chappuis មកកម្ពុជាលើកដំបូង ស្គាល់មុខកីឡាករម្នាក់គត់ តែមិនស្គាល់ឈ្មោះ
ចន្លោះមិនឃើញ
Charyl Chappuis ជាខ្សែបម្រើរបស់ក្រុម SCG Muangthong United បានបង្ហើបថាខ្លួនមកកម្ពុជានេះគឺជាលើកដំបូង ហើយមិនស្គាល់ឈ្មោះកីឡាករកម្ពុជាណាម្នាក់ទេ ប៉ុន្តែនៅចាំបានខ្សែប្រយុទ្ធមួយរូបរបស់កម្ពុជាធ្លាប់លេងជាមួយគ្នានៅស៊ីហ្គេម២០១៥។
ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុននាំមុខគេមួយនៅក្នុងតំបន់អាស៊ាន ក្រោមកិច្ចសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសក្នុងសន្និសីទថាក្រុមហ៊ុន និងដៃគូសហការបានត្រៀមខ្លួនរៀបចំរួចជាស្រេចហើយសម្រាប់ព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ SCG Muangthong United ASEAN Tour 2017 នៅកម្ពុជា។
ក្នុងឱកាសនេះដែរ លោក Somwang Manpimolchai នាយកប្រចាំប្រទេសនៃក្រុមហ៊ុន SCG នៅកម្ពុជាមានប្រសាសន៍ថា៖ “យើងមានក្ដីរីករាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ប្រកួតនេះ។ ដោយបានរៀបចំម្ដងរួចហើយកាលពីឆ្នាំមុន ហើយក្នុងឆ្នាំនេះ យើងបានត្រលប់មកជាថ្មីម្ដងទៀត ដើម្បីផ្ដល់ជូននូវការប្រកួតបាល់ទាត់អស្ចារ្យ សម្រាប់អ្នកស្រលាញ់វិស័យបាល់ទាត់នៅកម្ពុជា ក៏ដូចជាលើកស្ទួយកីឡាបាល់ទាត់ និងវិស័យបាល់ទាត់នៅកម្ពុជាបន្ថែម។ ក្នុងវិស័យកីឡាករ SCG តែងតែចូលរួមលើកស្ទួយជានិច្ច”។
ដូចគ្នានេះដែរ កីឡាករ Charyl Chappuis បាននិយាយដែរថាខ្លួនរង់ចាំការប្រកួតនេះជាយូរមកហើយ។ កីឡាករនៅក្នុងក្រុម Muangthong តែងតែនិយាយពីការប្រកួតនេះ ដែលឆ្នាំមុនពួកគេបានមកលេងហើយដឹងពីទំហំនៃការគាំទ្រនៅកម្ពុជា។ ខ្សែបម្រើរូបនេះរំពឹងថានឹងធ្វើឱ្យការប្រកួតនៅថ្ងៃ១៦ខាងមុខកាន់តែអស្ចារ្យថែមទៀត។
យ៉ាងណាមិញ ត្បិតតែនេះជាលើកដំបូងសម្រាប់កីឡាករកូនកាត់ស្វីសខាងលើមកកម្ពុជាមែន ប៉ុន្តែរូបគេនៅចាំបានកីឡាករម្នាក់ដែលខ្លួនធ្លាប់លេងជាមួយនៅស៊ីហ្គេមឆ្នាំ២០១៥ (ចាន់ វឌ្ឍនាកា) ថាកីឡាកររូបនេះពិតជាមានសមត្ថភាពល្អ។ តែគួរឱ្យសោកស្ដាយ កីឡាករលេងនៅលីគទី៣របស់ជប៉ុនឆ្នាំនេះ មិនបានចូលលេងឱ្យក្រុម Cambodian All Stars នោះទេ៕
ចុចអានអត្ថបទបន្ដ៖
ស៊ូ យ៉ាទី ថា ទោះ SCG Muangthong ជាជើងឯកលីគថៃឆ្នាំនេះ ក៏មិនខ្លាចដែរ
កំពូលខ្សែប្រយុទ្ធ All Stars កម្ពុជា ២រូប និយាយអ្វីខ្លះចំពោះការប៉ះ SCG Muangthong លើកទី២