កំពូលខ្សែប្រយុទ្ធ All Stars កម្ពុជា ២រូប និយាយអ្វីខ្លះចំពោះការប៉ះ SCG Muangthong លើកទី២
- 2017-07-13 02:56:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលខ្សែប្រយុទ្ធ All Stars កម្ពុជា ២រូប និយាយអ្វីខ្លះចំពោះការប៉ះ SCG Muangthong លើកទី២
ចន្លោះមិនឃើញ
ការប្រកួតរវាងក្រុម Cambodian All Stars និង SCG Muangthong United កាន់តែកៀកមែនទែនហើយ ពោលគឺនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ។ ខណៈដែលសំបុត្រចូលមើលការប្រកួតក៏មានលក់នៅមុខពហុកីឡដ្ឋានជាតិផងដែរ។
ទន្ទឹមនឹងការប្រកួតជិតចូលដល់យ៉ាងនេះ សូមប្រិយមិត្តមកអានមតិរបស់ខ្សែប្រយុទ្ធក្រុម All Stars ២រូប ចំពោះការប្រកួតជាមួយក្រុម SCG Muangthong ជាលើកទី២នេះ៖
១ កែវ សុខផេង
សុខផេង ជាខ្សែប្រយុទ្ធសំខាន់ម្នាក់សម្រាប់ក្រុម Cambodian All Stars។ កីឡាករដើមកំណើតនៅខេត្តក្រចេះរូបនេះ បាននិយាយថា SCG Muangthong ឆ្នាំនេះកាន់តែកើនសមត្ថភាពជាងឆ្នាំមុន ព្រោះពួកគេបានលេងជាមួយក្រុមខ្លាំងៗជាច្រើន។ យ៉ាងណាមិញ ទោះជាឆ្នាំនេះក្រុមជើងឯកថៃខ្លាំងយ៉ាងណាក៏ដោយ ក៏សុខផេងនិងមិត្តរួមក្រុមដទៃទៀត ប្រឹងប្រែងដើម្បីឱ្យការប្រកួតនៅថ្ងៃទី១៦ខាងមុខនេះ កាន់តែជក់ចិត្តសម្រាប់អ្នកគាំទ្រ។
២ Booysen Shane
កីឡាករដើមកំណើតអាហ្វ្រិកខាងត្បូង និងចូលលេងឱ្យក្លឹបភ្នំពេញក្រោនរូបនេះ គិតមិនខុសពី កែវ សុខផេង នោះទេ។ Booysen គិតថា SCG Muangthong ឆ្នាំនេះខ្លាំង ពួកគេមានការប្រមូលផ្ដុំល្អ និងមានគោលដៅច្បាស់លាស់។ ការមកកម្ពុជាលើកនេះ គឺពួកគេមកដោយកម្លាំងចិត្តចង់ឈ្នះ ដូច្នេះប្រកួតថ្ងៃ១៦ពិតជាការប្រកួតមួយដែលពិបាក។ ទោះជាយ៉ាងនេះក្ដី កីឡាកររូបនេះសន្យាថានឹងធ្វើឱ្យការប្រកួតធំប្រចាំឆ្នាំនេះ កាន់តែល្អមើលសម្រាប់អ្នកគាំទ្រគ្រប់គ្នា។
ការប្រកួតនៅថ្ងៃទី១៦ខាងមុខវេលាម៉ោង៦:៣០នាទីល្ងាចនោះ គឺជាការប៉ះគ្នាលើកទី២សម្រាប់ក្រុមទាំងពីរ។ ខណៈដែលប្រាក់បានពីការប្រកួតទាំងអស់ គឺ SCG Muangthong United នឹងផ្ដល់ជូនខាងកម្ពុជា ដើម្បីជួយអភិវឌ្ឍវិស័យបាល់ទាត់យុវជនទូទាំងប្រទេសកម្ពុជា៕
ចុចអានអត្ថបទបន្ដ៖
អ្នកគាំទ្រកម្ពុជា យល់យ៉ាងណាចំពោះការមកសងសឹករបស់ SCG Muangthong លើ All Stars
កាន់តែច្បាស់រឿងលក់សំបុត្រ Cam- All Star ប៉ះ SCG Muangthong United
ប្រុសស្អាត Charyl Chappius និយាយអ្វីខ្លះមុនហោះមកកម្ពុជា