គណនី​ ​YouTube​ ​មួយ​បង្ហោះ​ ​៣​ ​វីដេអូ​ ​មាន​ ​Subscriber​ ​៥០​ ​លាន​នាក់

  • 2017-07-15 01:56:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូទៅ​គណនី​ ​(Channel)​ ​YouTube​ ​ដែល​មាន​ ​Subscriber​ ​ច្រើន​ ​គឺ​គណនី​ដែល​និយម​បង្ហោះ​វីដេអូ​ប្លែក​ ​ឬ​គណនី​ផ្លូវ​នៃ​បុគ្គល​សំខាន់​ៗ​ ​ឬ​ស្ថាប័ន​នានា​ ​ខណៈ​គណនី​ ​YouTube​ ​មាន​អ្នក​ ​Subscribe​ ​ច្រើន​បំផុត​ដល់​ទៅ​ជាង​ ​៥៦​ ​លាន​នាក់​ ​គឺ​មាន​ឈ្មោះ​ ​PewDiePie​ ​ហើយ​មាន​វីដេអូ​ដល់​ទៅ​ ​៣ ២៤៤។

លេខរៀងគណនី YouTube មាន Subcriber ច្រើនបំផុត

ដោយ​ឡែក​គណនី​ដ៏​ពិសេស​ ​និង​ចម្លែក​មួយ​ឈ្មោះ​ ​**YouTube Movies**​ ​មាន​អ្នក​ ​Subscriber​ ​ដល់​ទៅ​ជាង​ ​៥០​ ​លាន​នាក់​ ​ស្រប​ពេល​ដែល​គណនី​នេះ​មាន​បង្ហោះ​វីដេអូ​តែ​ ​៣​ ​ប៉ុណ្ណោះ។

មិន​មាន​ប្រភព​បញ្ជាក់​ពី​អត្តសញ្ញាណ​ច្បាស់​នៃ​ម្ចាស់​គណនី​នេះ​ទេ​ ​តែ​គេ​ជឿ​ថា​ជា​គណនី​របស់​បណ្ដាញ​សង្គម​វីដេអូ​ ​YouTube​ ​នេះ​តែ​ម្ដង។ YouTube Movies​ ​បង្កើត​នា​ថ្ងៃ​ ​១០​ ​មិថុនា​ ​២០១៥​ ​ហើយ​វា​ក៏​ត្រូវ​រាប់​បញ្ចូល​ជា​គណនី​មាន​ ​Subscriber​ ​ច្រើន​បំផុត​លំដាប់​ទី​ ​៥​ ​ជុំវិញ​ពិភពលោក​ផង​ដែរ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ YouTube | socialblade   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី