ទិដ្ឋភាព​ SCG Muangthong United ​លើក​ទ័ព​មក​ដល់​កម្ពុជា​ អត់មាន​កីឡាករ​ខ្មែរសូរិន្ទទេ

  • 2017-07-15 01:49:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម SCG Muangthong United ​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​ហើយ​កាល​ពី​ល្ងាចមិញ​នេះ ដោយ​មាន​កីឡាករ​មិន​ពេញ​ជើង​១០០​%​នោះ​ទេ ព្រោះ​កីឡាករ​មួយ​ចំនួន​ត្រូវ​បំពេញ​ភារកិច្ច​នៅ​ក្នុង​ជម្រើស​ជាតិ​ថៃ លេង​ពាន King's Cup ។ តួយ៉ាងដូចជា Siroch Chatthong (ខ្មែរសូរិន្ទ) Theerathon Bunmathan និង​ Kawin Thamsatchanan ជាដើម។

ដោយ​ការ​ធ្វើ​ដំណើរ​មក​ដល់​នេះ ​ពួកគេ​នឹង​មាន​កម្មវិធី Football Clinic ​មួយ​នៅ​ល្ងាច​នេះ​ម៉ោង​៤​រហូត​ដល់​ម៉ោង៥:៣០​នាទី​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ខណៈ​ដែល​ថ្ងៃ​ស្អែក​នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម Cambodian All Stars ​តែ​ម្ដង​នៅ​វេលា​ម៉ោង​៦:០០​នាទី​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដដែល។ ដោយ​សំបុត្រ​ចូល​រួម​តម្លៃ ១០ ០០០​រៀល ​និង​ ៥ ០០០​រៀល៕

ចុចអានអត្ថបទបន្ដ៖

​ប្រុស​ស្អាត ​Charyl Chappuis ​មក​កម្ពុជា​លើក​ដំបូង ស្គាល់​​មុខ​កីឡាករ​ម្នាក់​គត់ តែមិន​ស្គាល់​ឈ្មោះ

​​មើល​វីដេអូ​ Highlights ​ឆ្នាំ​មុន​ឡើង​វិញ​រវាង All Stars ប៉ះ​ SCG Muangthong

អត្ថបទ៖ មុន្នីរម្យ