អ្នក​លេង​ជង្គង់​កម្ពុជា ឡុង សុភី ​ប្រកួត​នៅ Thai Fight ​ល្ងាច​នេះ​ហើយ

  • 2017-07-15 04:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ជង្គង់​កម្ពុជា ឡុង សុភី ​នឹង​ត្រូវ​តតាំង​ជាមួយ​កីឡាករ​ថៃ Saensatharn​ នៅ​សង្វៀន​ Thai Fight ​នា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​ហើយ ដែល​​ធ្វើ​ឡើង​នៅ​ The Institute of education, campus University។

មុន​ចាកចេញ​ទៅ​នេះ​ដែរ ឡុង សុភី ​បាន​បញ្ជាក់​ថា​ខ្លួន​ចង់​បាន​បទ​ពិសោធ​នៅ​សង្វៀន​ធំ​ៗ​នៅ​ប្រទេស​ថៃ ​ជា​ជាង​ប្រាក់​តម្លៃ​ខ្លួន ព្រោះ​ថា​ការ​ដែល​បាន​ទៅ​ចូល​រួម​ប្រកួត​គឺ​បាន​លើក​កម្ពស់​មុខ​មាត់​ប្រទេស​ជាតិ​ផង ​និង​ជា​អ្វី​ដែល​ខ្លួន​ស្រមៃ​ផង។ សុភី​ បន្ថែម​ទៀត​ថា​ ជា​ពិសេស​នោះ​លោក​ចង់​ ដឹង​ថា​តើ​អ្នក​ប្រដាល់​ខ្លាំង​ៗ​របស់​ថៃ​ គេ​ហ្វឹកហាត់​ខុស​ពី​កម្ពុជា​យ៉ាង​ណា​ខ្លះ ​ព្រោះ​ថា​វិស័យ​ប្រដាល់​ថៃ​រីកចម្រើន​លំដាប់​ពិភពលោក​ទៅ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ។

កូន​សិស្ស​លោក​គ្រូ​ ឡុង​ សាលវ័ន្ត ​ដែល​ពូកែ​ប្រើ​ជង្គង់​នេះ ​មិន​ធ្លាប់​ទៅ​វ៉ៃ​នៅ​សង្វៀន​ធំ​ៗ​នៅ​ប្រទេស​ថៃ​នោះ​ទេ ពោល​គឺ​រូបគេ​ធ្លាប់​តែ​ទៅ​ប្រកួត​នៅ​​ជាយ​ៗ​ព្រំដែន​ប៉ុណ្ណោះ៕

ចុចអានអត្ថបទបន្ដ៖

ស្រី​ៗ​ដឹង​តែ​ស្រលាញ់​ខ្លាំង បើ​ដឹង ​Charyl Chappuis ​និយាយ​បាន​៤​ភាសា ​ហើយ​កូន​កាត់​ទៀត

កីឡាករ​ប្រដាល់​សកល​៣រូប​បាន​ប្រាក់​ ដើម្បីទៅហ្វឹិកហាត់នៅថៃ១ខែ

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម