វិធីថតទឹកហូរ ឲ្យដូចរូបគំនូរ
- 2017-07-15 08:19:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីថតទឹកហូរ ឲ្យដូចរូបគំនូរ
ចន្លោះមិនឃើញ
ដំណើរកម្សាន្តដ៏រីករាយទៅកាន់ទីកន្លែងប្លែកៗ ជាពិសេសតំបន់មានទឹកធ្លាក់ មានខ្យល់អាកាសបរិសុទ្ធ និងត្រជាក់ គឺជាកន្លែងដែលមនុស្សជាច្រើននិយមចង់ទៅ។ លើសពីនេះប្រសិនបើអ្នកចង់ផ្ដិតយកទិដ្ឋភាពទឹកធ្លាក់ឲ្យបានល្អ អ្នកគួរពិនិត្យយល់ច្បាស់ពីចំណុចខាងក្រោម ៖
ការជ្រើសរើសមុខងារថត
ជ្រើសរើសមុខងារថតប្រភេទដែលកំណត់ស្រាប់ដោយកាមេរ៉ា (Auto Mode) ដើម្បីថតទឹកហូរ គឺមិនកើតឡើង ព្រោះកាមេរ៉ានឹងប្រើប្រាស់ Shutter Speed ខ្ពស់ពេក ឬទាបពេកដែលធ្វើឲ្យទឹកនោះនឹងថ្កល់ ឬព្រិលមើលមិនយល់។ ដូចនេះ គួរប្រើប្រភេទ Av, Tv ឬ M ដែលអ្នកអាចកំណត់នូវល្បឿនចាប់រូបភាព រយៈពេល និងកម្រិតពន្លឺចូលកាមេរ៉ាជាដើម។
កំណត់ការថត
សម្រាប់ចាប់ទឹកហូរឲ្យឃើញរលោងជាប់គ្នា គឺកំណត់ Shutter Speed ប្រមាណ 1/8 និង Aperture តូចបំផុត ឬអាចប្រែប្រួលខ្ពស់ ឬទាបជាងនេះតាមកាលៈទេសៈ។
ចំពោះ iSO គួរប្រើកម្រិតទាបបំផុតរបស់កាមេរ៉ា ព្រោះដើម្បីបន្ថយមិនឲ្យពន្លឺចូលកាមេរ៉ាខ្លាំងពេក (ករណីថតក្រោមថ្ងៃខ្លាំង) និងធ្វើឲ្យរូបភាពគ្មានគ្រាប់អុចៗ ឬភាសាបច្ចេកទេសហៅថា Noise។
ឧបករណ៍ចាំបាច់
ក្រៅពីការកំណត់លើកាមេរ៉ា ឧបករណ៍មួយចំនួនទៀតក៏សំខាន់សម្រាប់ការថតរូបប្រភេទទឹកហូរ គឺជ្រើសរើស Lens ប្រភេទ Wide សម្រាប់ចាប់រូបបានទូលាយ រួមនឹងការប្រើ Tripod ដែលជួយរក្សាលំនឹងរូបល្អ និងប្រើប្រាស់ ND Filter ដែលមានតួនាទីកាត់បន្ថយពន្លឺ ក៏ដូចជាចំណាំងដែលគេស្គាល់ថា Glare របស់ពន្លឺមិនឲ្យចូលកាមេរ៉ាខ្លាំងពេក។
ដោយឡែកចំណុចខាងលើនេះ គ្រាន់ជាមូលដ្ឋានគ្រឹះខ្លះៗនៃការថតរូបទឹកហូរឲ្យមានលក្ខណៈដូចរូបគំនូរប៉ុណ្ណោះ ហើយសម្រាប់ប្រិយមិត្តដែលចង់ថតរូបប្រភេទនេះបានស្អាត គឺទាមទារឲ្យមានបទពិសោធន៍ និងការស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅពីកាមេរ៉ា រួមនឹងបច្ចេកទេសនានា៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖