ពិតទេ ទិញទូរសព្ទថ្មីចាំបាច់ត្រូវសាកថ្ម ៨ ម៉ោងហើយចាំប្រើ?
- 2017-07-15 02:38:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតទេ ទិញទូរសព្ទថ្មីចាំបាច់ត្រូវសាកថ្ម ៨ ម៉ោងហើយចាំប្រើ?
ចន្លោះមិនឃើញ
តាមទម្លាប់នៃការទិញទូរសព្ទថ្មី អ្នកលក់ ឫក៏អតិថិជនខ្លួនឯងផ្ទាល់ តែងគិតថាត្រូវសាកថ្មទូរសព្ទនោះឲ្យបាន ៨ ម៉ោងសិនសឹមយកទៅប្រើប្រាស់។ ផ្នត់គំនិតនេះ បានកើតឡើងអស់រយៈពេលជាង ១ ទសវត្សរ៍មកហើយ ចុះមកទល់ពេលបច្ចុប្បន្នខណៈបច្ចេកវិទ្យាកំពុងតែអភិវឌ្ឍ តើអ្នកគួរអនុវត្តតាមគំនិតនោះទៀតទេ?
យោងតាមចម្លើយចេញពីគេហទំព័រ Quora បានបង្ហាញប្រាប់ថា បច្ចុប្បន្នស្មាតហ្វូនជាច្រើនដូចជា iPhone និង Android ច្រើនប្រើប្រាស់ថ្មប្រភេទ Lithium ion ដែលជាធម្មតាថាមពលថ្មស្មាតហ្វូនអស់ធំប្រមាណ ១០ ០០mAh ហើយប្រើពេលយ៉ាងយូរត្រឹម ៦ ទៅ ៧ ម៉ោងប៉ុណ្ណោះក្នុងការសាកបញ្ចូលឲ្យពេញ។ ចំពោះ iPhone ឫស្មាតហ្វូន Android ម៉ូដែលកំពូលៗជាមធ្យមមានថាមពលថ្មចន្លោះពី ២ ០០០mAh ទៅ ៣ ០០០mAh ហើយប្រើពេលយ៉ាងច្រើន ៣ ម៉ោងក្នុងការសាកបញ្ចូលពី ០ ដល់ ១០០%។
ថ្មប្រភេទ Lithinum ion មានបំពាក់បន្ទះឈីបម្យ៉ាង ដែលនៅពេលថាមពលថ្មឡើងដល់ ១០០% ចរន្តភ្លើងនឹងផ្ដាច់ចេញដោយឯកឯង ខុសពីពពួកថ្មសម័យមុនប្រភេទ NiCad ដែលវាអាចបង្កផលប៉ះពាល់ដល់ការវដ្ដចងចាំនៃថ្ម ម្ល៉ោះហើយទើបកាលនោះគេណែនាំសាកឲ្យបាន ៨ ម៉ោងមុនប្រើប្រាស់ឲ្យត្រូវតាមស្តង់ដារពេញលេញ។
សរុបជារួម Sabay ចង់មានន័យថា បើប្រិយមិត្តទិញស្មាតហ្វូនស៊េរីទំនើបបច្ចុប្បន្ន អ្នកមិនចាំបាច់សាកឲ្យដល់ ៨ ម៉ោងនោះទេ គឺយ៉ាងយូរសាកត្រឹម ១០០% ហើយអាចដកមកប្រើប្រាស់បាន ប៉ុន្តែបើអ្នកចង់សាក ៨ ម៉ោងក៏មិនជាបញ្ហាអ្វីដែរ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖