ម្ចាស់​ផលិតកម្ម ​JH រិះគន់​យ៉ាង​ចាស់​ដៃ​បទ​ថ្មី​ ម៉ារ៉ា​ ប៊ុនណ្ណា ចំលង​ពី​ថៃ

  • 2017-07-15 08:11:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​របស់​ ម៉ារ៉ា ប៊ុនណ្ណា ត្រូវ​បាន​​​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​​ផលិតករ​វ័យ​ក្មេង​លោក យូអ៊ីន បន្ទាប់​ពី​តារា​ចម្រៀង​រូប​នេះ​យក​បទ​ "ITបែក​ស្លុយ​" ​​ទៅ​បក​ច្រៀង​ជា​ភាសា​ខ្មែរ​ ថែម​ទាំង​សម្ដែង​ស្ទីល​បែក​ស្លុយ​​ថែម​ទៀត​​ធ្វើ​ឲ្យ​​ម្ចាស់​ផលិតកម្ម​ JH ​ចាត់​ទុក​ថា​ជា​ការ​បង្វក់​កូន​ខ្មែរ​ដោយ​វប្បធម៌​បរទេស​។

លោក​បន្ត​ថា​" សូម​អភ័យទោស​ដែល​ខ្ញុំ​និយាយ​ តែ​ក្នុង​នាម​ខ្ញុំ​ជា​ប្រជា​ពល​រដ្ឋ​ខ្មែរ​ និង​ជា​អ្នក​សិល្បៈ​ខ្ញុំ​ត្រូវ​តែ​និយាយ​.... ក្នុង​នាម​បង​ជា​សិល្បករ​មួយ​រូប​ដែរ​ បង​គួរ​ណាស់​តែ​គិត​គូ​ពី​មុខ​មាត់​ និង​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ និង​អ្នក​សិល្បៈ​ដូច​គ្នា​ផង​ កុំ​ដោយ​សារ​តែ​ផល​ប្រយោជន៍​ ធ្វើ​ឲ្យ​គេ​មើល​ងាយ​សិល្បៈ​ខ្មែរ​ និង​ពលរដ្ឋ​ខ្មែរ​" ។

ការ​រិះគន់​របស់​​ យូអ៊ីន ទៅ​លើ​បទ​ "តារា​បែក​ស្លុយ២០១៧ " ម៉ារ៉ា ប៊ុនណ្ណា ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំណាក់​មហាជន​មួយ​ចំនួន​ធំ​បង​ដែរ​ដោយ​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា៖"ធ្វើ​ម៉េច​បើ​គ្នា​ល្ងង់​មាន​តែ​យក​បទ​ពី​គេ​មក​ច្រៀង​ ហើយ​រាំ​តាម​គេ​ទៀត​ទៅ​ សម័យ​នេះ​ហើយ​ចេះ​ទៅ​រួច​"។

គួរ​បញ្ជាក់​ថា​​ទាក់​នៃ​ការ​រិះ​គន់​នេះ​ដែរ​​ភាគី​ខាង​លោក ម៉ារ៉ា ប៊ុនណ្ណា មិន​អាច​​ទាក់​ទង​សុំ​ការ​បក​ស្រាយ​​បាន​ទេ​៕​

ចុចអាន៖ជុំវិញ​រឿង​រ៉ាវ​ទាក់​ទង យូអ៊ីន

ចុចអាន៖ជុំវិញតារាជាតិ

ចុចអាន៖មក​មើល​ម៉ូដ​ក្រ​វឹល​​ដ៏​ស្រស់​ស្អាត​ពី​តារា​ស្រី​ល្បី​ឈ្មោះ​​១០​រូប

​​

​​​

អត្ថបទ៖ ឆុង ស៊ីណាន