ដោយសារបទ "Gangnam Style" តើជីវិតរបស់​ PSY ផ្លាស់ប្ដូរអ្វីខ្លះ?

  • 2017-07-16 02:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​២០១៧​នេះ ជា​ខួប​ ៥​ឆ្នាំ​របស់​បទ​ចម្រៀង​ដែល​ទទួល​បាន​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ "Gangnam Style” របស់​ តារា​ចម្រៀង​ PSY ហើយ​ តែ​សន្ទុះ​នៃ​ការ​គាំទ្រ​ នៅ​តែ​មាន​មិន​ចាញ់​ឆ្នាំ​កន្លង​មក​ទេ។

ជា​រឿង​គួរ​ជា​ទី​មោទនៈ​បំផុត​ សម្រាប់​បទ​ចម្រៀង​កូរ៉េ​ "Gangnam Style” របស់​ PSY ដែល​នៅ​តែ​ជា​បទ​ចម្រៀង​ពេញ​និយម។ ឈាន​ដល់​ចំណុច​នេះ​ Billboard ក៏​បាន​ចោទ​ជា​សំណួរ​ទៅកាន់​ម្ចាស់​បទ​ ថា​ ហេតុ​អ្វី​ បទ​នេះ​មាន​ឥទ្ធិពល​ រហូត​បាន​ក្លាយ​ជា​បទ​ល្បី​ទូទាំង​​ពិភពលោក។ បក​ស្រាយ​នូវ​សំណួរ តារា​ចម្រៀង​វ័យ​ ៤០​ឆ្នាំ​រូប​នេះ​ បាន​លើក​ឡើង​ថា លោក​ក៏​មិន​ដឹង​ដូច​គ្នា​ថា​ ហេតុ​អ្វី​បទ​នេះ​ វា​ពិសេស​ដល់​ម្ល៉ឹង។

ចូល​ដល់​សំណួរ​បន្ទាប់​ Billboard ក៏​បាន​សួរ​ទៀត​ថា​ តើ​បទ​ដ៏​ល្បី​នេះ​បាន​ផ្លាស់​ប្ដូរ​ PSY ដូច​ម្ដេច​ខ្លះ ជាពិសេស​នៅ​ពេល​ដែល​វា​ក្លាយ​ជា​បទ​ពេញ​និយម​ជុំវិញ​ពិភពលោក?

PSY ក៏​បាន​និយាយ​ថា៖ "មុន​ និង​ក្រោយ​ 'Gangnam Style' ជីវិត​ និង​អាជីព​របស់​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ច្រើន។ បទ​ថ្មី​របស់​ខ្ញុំ​ មិន​ហក់​ខ្លាំង​ដូច​បទ​ "Gangnam Style” ក៏​ពិត​មែន​ ប៉ុន្តែ​គ្រប់​ពេល​ដែល​ខ្ញុំ​ចេញ​វីដេអូ​បទ​ថ្មី​ មាន​មនុស្ស​ជា​ច្រើន​មក​ពី​ច្រើន​ប្រទេស​ ទស្សនា​ តាមដាន​ និង​គាំទ្រ​ជានិច្ច”។

កាល​ពី​ឆ្នាំ​ ២០១២​ បទ​ "Gangnam Style” ជា​បទ​ចម្រៀង​ដែល​បាន​បំបែក​កំណត់ត្រា​ មាន​ចំនួន​ចូល​ទស្សនា​លើ​ YouTube ច្រើន​ជាង​គេ​ ហើយ​អ្វី​ដែល​រឹត​តែ​អស្ចារ្យ​ វា​បាន​​ឈរ​ជើង​ជា​វីដេអូ​បទ​ចម្រៀង​ កំពូល​អស់​រយៈ​ ៥​ឆ្នាំ​មក​ហើយ។ យ៉ាង​ណា ​ថ្មីៗ​នេះ​ វា​បាន​ធ្លាក់​មក​លេខ​រៀងទី​២ ​បន្ទាប់​ពី​បទ​ "See You Agian" បាន​ឡើង​ស្នង​តំណែង​កំពូល​ក៏​ដោយ​ ក៏​ PSY នៅតែ​មាន​មោទនភាព​ និង​ទទួល​យក​លទ្ធផល​ដោយ​ពេញចិត្ត៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី