Fan Bingbing លេង​ធម៌ក្ដៅ​ដាក់​ អ្នកបំផុសពាក្យចចាមអារ៉ាមថានាងដេកជាមួយ...

  • 2017-07-16 03:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​តារា​ស្រី​របស់​ប្រទេស​ចិន​ Fan Bingbing ខឹង​សម្បារ​ជា​ខ្លាំង​ចំពោះ​ អ្នក​ដែល​ផ្សាយ​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​រឿង​មិន​ល្អ​​លើ​រូប​នាង។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ តារា​ស្រី​ចិន​វ័យ​ ៣៥​ឆ្នាំ​រូប​នេះ​ បាន​ប្រកាស​ថា​ ខ្លួន​មិន​អាច​ទ្រាំ​បាន​នឹង​ពាក្យ​បង្កាច់បង្ខូច​ផ្សេងៗ​មក​លើ​រូប​នាង​​​ត​ទៅ​ទៀត​ទេ។ ​នាង​​នឹង​ដាក់​ពាក្យ​ប្ដឹង​អ្នក​ជំនួញ​ចិន​ម្នាក់​ឈ្មោះ​ Guo Wengui ពី​បទ​បរិហារកេរ្តិ៍​ បន្ទាប់​ពី​អ្នក​ជំនួញ​រូប​នេះ​ ដើរ​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​រឿងរ៉ាវ​កេរ្តិ៍​ខ្មាស​របស់​នាង។

លោក​ Guo Wengui

ឆ្នាំ​នេះ​ លោក​ Guo Wengui បាន​បង្ក​បញ្ហា​ជា​ច្រើន​ ក្នុង​ប្រទេស​ចិន​ដោយ​បាន​ និយាយ​មិនល្អ​ពី​ជន​ល្បី​របស់​ចិន​ ទៅ​កាន់​បណ្ដាញ​ផ្សព្វផ្សាយ​ក្រៅ​ប្រទេស។ ជាមួយ​គ្នា​នោះ​ កាលពី​ខែ​មុន​ អ្នក​ជំនួញ​រូប​នេះ​ បាន​បញ្ចេញ​វីដេអូ​មួយ​លើ​ YouTube ដែល​ចោទ​អ្នក​គាំទ្រ​ និង​តារា​ស្រី​មួយ​ចំនួន​ បាន​រួមភេទ​ជាមួយ​អ្នក​នយោបាយ​ចិន​ម្នាក់​ឈ្មោះ​ Wang Qishan។

លោក​ Wang Qishan

ដោយឡែក​ ក្រុម​ការងារ​ចាត់​ការ​ទូទៅ​របស់​ Fan Bingbing បាន​ចេញ​មុខ​បកស្រាយ​ថា៖ "ការ​ចោទ​ប្រកាន់​នេះ​ ជា​ការ​បំភ្លៃ​ទាំង​ស្រុង​ ហើយ​វា​បាន​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​តារា​រូប​នេះ​ទៀត​ផង"។ រីឯ​ខាង​លោក​ Wang មិនទាន់​បញ្ជាក់​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ។

លោក​ Guo ជា​បុរស​ម្នាក់​ដែល​តែង​មាន​ភាព​ចម្រូងចម្រាស​ច្រើន​ នា​រយៈ​ពេល​កន្លង​មក​​ក្រោយ។ ក្នុង​ករណី​បង្ក​ពាក្យ​ចចាមអារ៉ាម​បែប​នេះ​ តារា​សម្ដែង​ Fan Bingbing មិនមែន​ជា​ជនរងគ្រោះ​ទី​១​ ដែល​ត្រូវអ្នក​ជំនួញវ័យ​ ៥០​ឆ្នាំ​រូបនេះ លើក​យក​មកនិយាយទេ ពោល​ក៏​មាន​តារា​ស្រី​ល្បី​ផ្សេង​ទៀត​ដូចជា​ Xu Qing ជាដើម​ក៏​ធ្លាប់​ជួប​បញ្ហា​នេះ​ដែរ៕

ចុចអាន៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី