Fan Bingbing កំណត់​ពី​អាយុ​ចូល​និវត្ត​ន៍របស់​ខ្លួន!

  • 2017-06-07 07:33:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Fan Bingbing ទើប​តែ​ត្រូវ​គេ​អញ្ជើញ​ចូលរួម​ធ្វើ​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​មហោស្រព​ភាព​យន្ត Cannes ឆ្នាំ​២០១៧​ថ្មីៗ​នេះ។ ក្នុង​រយៈ​ពេលមិន​ប៉ុន្មាន​ថ្ងៃ​នោះ​ ​តារា​រូប​នេះ​បាន​បើក​កកាយ​អំពី​គម្រោង​របស់​នាង​ទៅ​ថ្ងៃ​អនាគត។

Fan Bingbing ​នឹង​មាន​អាយុ​ ៣៦​ឆ្នាំ​ ហើយ​គិត​ត្រឹម​ខែ​កញ្ញា​ឆ្នាំ​នេះ​ ។ នាង​បាន​និយាយ​ប្រាប់​ពី​គម្រោង​ទៅ​ថ្ងៃ​អនាគត​របស់​នាង​ ដែល​នឹង​ឈប់​ធ្វើ​ការ​ពេល​នាង​មាន​អាយុ​៤០ឆ្នាំ​ និង​ដើរ​លេង​ជុំវិញ​ពិភព​លោក។ នាង​បាន​ថ្លែង​ដូច្នេះ​ថា៖ "ខ្ញុំ​បាន​ប្រគល់​ពេល​វេលា​របស់​ខ្ញុំ​អស់​ហើយ ជា​ពេល​វេលា​ដែល​ខ្ញុំ​ពេញចិត្ត​និង​ជា​បទ​ពិសោធន៍​សម្រាប់​ការងារ​​និង​ជីវិត​របស់​ខ្ញុំ​ក្នុង​រយៈ៤០​ឆ្នាំ​ដំបូង"។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ Fan Bingbing សុខ​ចិត្ត​ចូល​រួម​សម្ដែង​ក្នុង​រឿង​របស់​ផលិតករ​ឫ​ក៏​អ្នក​ដឹង​នាំ​ថ្មីៗ​ ដោយ​យក​តម្លៃ​ខ្លួន​ទាប​ក្នុង​ការ​ថត​ ក្នុង​គោល​បំណង​ជួយ​អ្នក​ជំនាន់​ថ្មី​ទាំង​នោះ។ ជាក់​ស្ដែង​នៅ​ក្នុង​រឿង​ថ្មី​មួយ​ដែល​នាង​ចូល​រួម​សម្ដែង​ Bingbing ទទួល​បាន​ប្រាក់​តែ ២ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ​សម្រាប់​ថ្លៃ​ខ្លួន​ក្នុង​ការ​ថត​មួយ​រឿង​នោះ៕

ចុច​អាន៖

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម