ព្រោះតែចង់បានមុខដូច Fan Bing Bing ស្ត្រីម្នាក់នេះសុខចិត្តវះកាត់មុខដល់ទៅ៨ឆ្នាំ!
- 2017-07-06 02:38:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះតែចង់បានមុខដូច Fan Bing Bing ស្ត្រីម្នាក់នេះសុខចិត្តវះកាត់មុខដល់ទៅ៨ឆ្នាំ!
ចន្លោះមិនឃើញ
អ្នកនាង He Chengxi ដែលជាជនជាតិចិនម្នាក់សុខចិត្តឆ្លងកាត់មុខកាំបិតដល់ទៅ ៨ ឆ្នាំដើម្បីចង់ឲ្យបានមុខមាត់ដូច អ្នកដែលនាងស្រលាញ់ពេញចិត្ត។
នារីរូបនេះសុខចិត្តចំណាយថវិការយ៉ាងច្រើនក្នុងការវះកាត់ ព្រោះតែចង់មុខមាត់ខ្លួនដូចនឹង តារាសម្តែងល្បីឈ្មោះ Fan Bing Bing ទាំងស្រុងតែម្ដង។ នាងត្រូវបានគេចាប់ផ្តើមចាប់អារម្មណ៍លើកដំបូងពេលនាងចូលរួមកម្មវិធីប្រឡងចម្រៀងមួយដែលមានឈ្មោះថា "Super Girl”។
មនុស្សជាច្រើននាក់បានភ្ញាក់ផ្អើលដោយសារតែមុខមាត់របស់នាងពិតជាដូច Fan Bing Bing ខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះដើម្បីបានមុខមាត់បែបនេះ មិត្តប្រុសរបស់នាងក៏បានជួយជ្រោមជ្រែងជាខ្លាំងផងដែរ។ នាងបានវះកាត់មុខច្រើនដងពេករហូតដល់ថ្នាក់មិត្តប្រុសរបស់នាងបើកកន្លែងកែសម្ផស្សមួយដើម្បីឲ្យនាងងាយស្រួលក្នុងការវះកាត់។
ដោយសារតែ He Chengxi មានមុខមាត់ដូចនឹងកំពូលតារាល្បី Fan Bing Bing ពេកនាងត្រូវបានគេដាក់ងារថា "Fake Fan Bing Bing” ដែលមានន័យថា Fan Bing Bing ក្លែងក្លាយទៀតផង៕
ចុចអាន៖
ដឹងពីទ្រព្យសម្បត្តិគូស្នេហ៍ Song Joong Ki និង Song Hye Kyo ទើបភ្ញាក់
Song Joong Ki ទិញផ្ទះក្បែរ និងថ្លៃជាងប្ដីប្រពន្ធ Rain
កុំចេះតែហ៊ាន! តារា K-Pop ទាំង ៨ដួងនេះសុទ្ធតែឆ្លាតៗមិនធម្មតា!