Chelsea ឲ្យ​ថ្លៃ​ Higuain ​ដល់ ១០០​លាន​អឺរ៉ូ​ តែ​ Juventus ​តប​ថា No

  • 2017-07-16 04:08:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​របាយការណ៍​របស់​សារព័ត៌មាន​ Tuttosport ​នៃ​ប្រទេស​អ៊ីតាលី​ថា តោ​ខៀវ​ Chelsea ​ហ៊ាន​ឲ្យ​ថ្លៃ​ ១០០​លាន​អឺរ៉ូ​ សម្រាប់​​តម្លៃ​ក្នុង​ការ​ផ្ទេរ​ចេញ​របស់ Gonzalo Higuain ប៉ុន្តែ​ត្រូវ​បាន​ក្លឹប​ Juventus បដិសេធន៍។

Gonzalo Higuain

​តោ​ខៀវ​​​មាន​​ចាប់​អារម្មណ៍​​ Gonzalo Higuain ​​​ហើយ​បាន​ផ្ដល់​តម្លៃ​រហូត​ដល់​ទៅ ១០០​លាន​អឺរ៉ូ ដើម្បី​ឲ្យ​ក្លឹប​មាន​មូលដ្ឋាន​គ្រឹះ​ទៅ​អ៊ីតាលី ព្រមព្រៀង​ក្នុង​ការ​លក់​ខ្សែ​ប្រយុទ្ធ​​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ។ ក្រៅ​ពី​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ Chelsea បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្សែ​ការពារ​ជម្រើស​ជាតិ​ប្រេស៊ីល​មួយ​រូប​ទៀត​គឺ Alex Sandro ។

​ឆ្លើយ​ដោយ​មិន​មាន​ការ​​​រអាក់រអួល​​ពី​ Juventus ​ទៅ​កាន់ Chelsea ​ថា​ ពួក​គេ​មិន​មែន​សម្រាប់​លក់​នោះ​ទេ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម