​មូល​ហេតុ​នេះ​ធ្វើ​ឲ្យ​ Adele លែង​និយាយ​ស្ដី

  • 2017-07-16 03:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ម្នាក់​ដែល​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ដោយ​សារ​សំឡេង​​ដ៏​សែន​ពីរោះ​របស់​ខ្លួន​គឺ Adele បាន​​ផ្អាក​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​ពាក្យ​សម្ដី ដោយ​ប្រើ​ភាសា​កាយវិការ​ជំនួស​វិញ ក្នុង​អំឡុង​ពេល​ដែល​នាង​វិស្សមកាល​ក្នុង​ទី​ក្រុង​ឡុង​សប្ដាហ៍​នេះ។

មូលហេតុ​ដែល​នាង​មិន​និយាយ​ស្ដី​ ត្រូវ​បាន​គែ​ដឹង​ថា​ ដោយ​សារ​នាង​បញ្ហា​ផ្នែក​បំពង់​សំឡេង​​ធ្ងន់​ធ្ងរជា​យូរ​មក​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ កាល​ពី​ដើម​ខែ​កក្កដា​នេះ នាង​ក៏បាន​ផ្អាក​ការប្រគំ​តន្ត្រី​មួយ​ភ្លាមៗ​​ដោយ​យោង​ទៅ​តាម​មូល​ហេតុ​ខាង​លើ​។

អាន៖ Adele ប្រឈម​នឹង​ការ​បាត់សំឡេងដើម​

ប្រភព​មួយ​បាន​ឲ្យ​ដឹង​ពី​វិវត្តន៍​ជំងឺ​​របស់​ថា​ វា​ជា​ការ​ពិត​ដែល​ Adele ​ស្ថិត​ក្នុង​ដំណាក់​​កាល​​ថែ​ទាំ​សំឡេង​​របស់​ខ្លួន ទោះ​បី​ជា​នាង​​ធ្លាប់​ទទួល​ការ​វះ​​កាត់​ព្យាបាល​បំពង់​សំឡេង​ម្ដង​ហើយ​​​​ក្នុង​ឆ្នាំ​២០១១​ ប៉ុន្តែ​​ស្ថាន​ភាព​គ្មាន​អ្វី​​ប្រែ​ប្រួល​ឡើយ​ ហើយ​នៅ​តែ​បន្ត​ធ្ងន់​ធ្ងរ​ឡើងៗ​មក​ដល់​ពេល​នេះ។

ក្រៅ​ពី​ធ្វើ​ភាសា​កាយ​វិការ​ ប្រិយមិត្ត​ដែល​បាន​ជួប​នាងក្នុង​​សាលា​របស់​កូន​ប្រុស​នាង​ ប្រាប់ថា​ ម្ចាស់​បទ "Hello" បាន​ប្រើ​វិធី​ផ្សេង​ទៀត​ដើម្បី​ទាក់​ទង ដោយឲ្យ​ស្វាមី​ខ្លួន​ជា​អ្នក​និយាយ​ជំនួស​វិញ។​

ប្រភព​ដដែល​និយាយ​ថា៖ “Adele មិន​បញ្ចេញ​សំឡេង​ សូម្បី​បន្តិច ទោះ​បី​ជា​ពួក​យើង​ទៅ​សួរ​នាងផ្ទាល់​ ក៏​នាង​មិន​ឆ្លើយ​តប​ដែរ។ នាង​បែរ​ជា​​ឲ្យ​សញ្ញា​ទៅ​ប្តី​ដើម្បី​ឲ្យ​ឆ្លើយ​តប​ទៅ​វិញ"៕

អាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ សុខណា

អត្ថបទថ្មី