Man Utd លត់​ LA Galaxy ៥-២ ក្នុង​ជំនួប​មិត្ត​ភាព​មុន​នេះ

  • 2017-07-16 05:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បិសាច​ក្រហម Manchester United ​បាន​លត់​ក្រុម LA Galaxy ​៥-២ មុន​នេះ​ក្នុង​ជំនួប​មិត្ត​ភាព​​នៅ​លើ​ទឹក​ដី​សហរដ្ឋ​​អាមេរិក។

​ការ​ប្រកួត​ចាប់​ផ្ដើម​បាន​តែ ៣​នាទី​ខ្សែ​ប្រយុទ្ធ​វ័យ ១៩​ឆ្នាំ​ Marcus Rashford ​ទាត់​បំប៉ោង​សំណាញ់​ទី​ម្ចាស់​ផ្ទះ​មួយ​គ្រាប់​​។ រហូត​ដល់​នាទី​២០ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​​នេះ​ដដែល ​បាន​បន្ថែម​មួយ​គ្រាប់​ទៀត​។ ដល់​​នាទី​២៦ ខ្សែ​បម្រើ​ជម្រើស​ជាតិ​បែលហ្ស៊ិក Marouane Fellaini ​បន្ថែម​មួយ​គ្រាប់​ទៀត​ ដើម្បី​បញ្ចប់​វគ្គ​ទី​១​ជួយ Man Utd នាំ​មុខ LA ៣-០។

ចូល​ដល់​វគ្គ​ទី​២ ​នាទី​៦៧​ខ្សែ​​បម្រើ​ Henrik Mkhitaryan បាន​បន្ថែម​មួយ​គ្រាប់​​​ទៀត ​និង​គ្រាប់​ចុង​ក្រោយ​របស់​ក្រុម​ភ្ញៀវ​រក​បាន​ដោយ​​​កីឡាករ Anthony Martial ​នៅ​នាទី​ទី​៧២​ ​ដើម្បី​​នាំ​មុខ ៥-០។ ប៉ុន្តែ​យ៉ាង​ណា​ម្ចាស់​ផ្ទះ​ក៏​អាច​រក​បាន​ពីរ​គ្រាប់​​មុន​បញ្ចប់​ការ​ប្រកួត​​ គឺ​នៅ​នាទី​​ទី​៨០ និង​នាទី​ទី​៨៨ ដោយ​កីឡាករ​ Giovani dos Santos ​ទាំង​ពីរ​គ្រាប់។ ចប់​ការ​ប្រកួត​ Manchester United ​ លត់ LA Galaxy ​៥-២ ៕

ទស្សនា​វីដេអូ​ Highlights ខាង​ក្រោម៖

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​