តែ​ប៉ុណ្ណេះ​ អ្នក​ប្រើ​ Samsung ចង់​ទាញ Firmware Update ពេលណា​ក៏​បាន​

  • 2017-07-17 01:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​ Sabay ធ្លាប់​បង្ហាញពី​ប្រភព​គេហទំព័រ​សម្រាប់​ទាញ​យក​ Firmware ទុក​ Update Version ​លើ​ទូរសព្ទ iPhone ដោយឡែក​ថ្ងៃ​នេះ Sabay នឹង​​ណែនាំ​ទាំង​អស់​គ្នា​ពី​​ប្រភព​នៃ ​Firmware របស់​ទូរសព្ទ SAMSUNG វិញ​ម្ដង។​

  • ត្រូវ​ដឹង​ពី​កំណែ​លេខ​ម៉ាស៊ីន​នៃ​ស្មាតហ្វូន​របស់​អ្នក​ ដោយ​ចូល​ទៅ​កាន់ Settings > About មើល​ត្រង់​កន្លែង​ Model Number (ឧទាហរណ៍: SM-G920F)

  • ចូល​ទៅ​គេហទំព័រ https://www.sammobile.com/firmwares/

  • ត្រង់​ប្រអប់​ My Model Number សូម​វាយ​បញ្ចូល​លេខ SM-G920F

  • រើស​យក​កំណែ Version ចុង​ក្រោយ​បង្អស់ (ឧទាហរណ៍: Version Android 7)

  • បើ​អ្នក​មិន​មែន​ជា​សមាជិក​បង់​លុយ Premium Member អ្នក​អាច​ធ្វើ​ការ​ Download ដោយ​ចុច​ Regular Download គ្រាន់​រាង​យឺត​បន្តិច

  • ក្រោយ Download ហើយ​អ្នក​អាច​ទុក​ឯកសារ​នោះ ក្នុង​កុំព្យូទ័រ​របស់​អ្នក​សិន ហើយ​សឹម​ក្រោយ​ចាំ Update ក៏​បាន។​

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ កុំ​ភ្លេច​គាំទ្រ​និង​ចុច​ Like Page Sabay News Technology

ចុច​អាន​បន្ត​៖

អត្ថបទ៖ ប៊ុណ្ណារ៉ា