ប្លែកម្យ៉ាង​ដែរ​នៅ​​អង់គ្លេស អ្នក​កាយ​សំរាម​ចេញ​ពី​លូ​ ​នឹង​អាច​ប្រើ​អ៊ីនធឺណិត​ឥត​គិត​ថ្លៃ

  • 2017-07-17 03:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​មួយ​ក្នុង​ចក្រភពអង់គ្លេស​ ​បាន​ដាក់​ឲ្យ​សេវា​អ៊ីនធឺណិត​ឥត​គិត​ថ្លៃ​ ​(Wi-Fi)​ ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​របស់​ពួក​គេ​ ​ប៉ុន្តែ​ដើម្បី​អាច​ប្រើប្រាស់​បាន​អតិថិជន​ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​មួយ​ចំនួន​ដូច​ជា​ ​៖

  • លាង​សម្អាត​លាមក​សត្វ​តាម​ទី​សាធារណៈ
  • ផ្ដល់​ភាព​កក់ក្ដៅ​ ​(ឱប)​ ​ឆ្កែ​ ​ឆ្មា​អនាថា
  • យក​ដៃ​កាយ​សំរាម​ ​ដែល​ស្ទះ​នៅ​មាត់​លូ
  • ប្រមូល​សំបក​កំប៉ុង​ដែល​មាន​តាម​ទី​សាធារណៈ​ ​ឬ​កន្លែង​ប្រារព្ធ​ពិធី​នានា
  • គូរ​គំនូរ​ ​ដែល​ជួយ​ផ្ដល់​ភាព​ស្រស់​ស្រាយ​ដល់​ជីវិត​មនុស្ស
  • ឆ្កឹះ​ស្ករ​កៅស៊ូ​ដែល​ជាប់​តាម​កន្លែង​សាធារណៈ

ប៉ុន្តែ​ ​ទោះ​ជា​មាន​ការ​កំណត់​យ៉ាង​នេះ​ក្ដី​ ​មនុស្ស​ជា​ច្រើន​ ​មិន​បាន​អាន​លក្ខន្តិក​ទាំង​នេះ​អស់​នោះ​ទេ​ ​ខណៈ​ពួក​គេ​ប្រមាណ​ ​២២ ០០០​ ​នាក់​ ​សុខចិត្ត​ធ្វើ​ទាំង​អស់​ ​មុន​នឹង​បាន​ប្រើ​សេវា​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ។

ដោយ​ឡែក​ការ​ស្ម័គ្រចិត្ត​ធ្វើ​សកម្មភាព​ទាំង​នេះ​ត្រូវ​គេ​ដឹង​ថា​ ​មិន​មែន​ព្រោះ​តែ​ចង់​ប្រើប្រាស់​ ​Wi-Fi​ ​នោះ​ទេ​ ​ប៉ុន្តែ​ ​គឺ​ជា​ការ​ពេញ​ចិត្ត​ធ្វើ​ដើម្បី​ឲ្យ​សហគមន៍​របស់​ពួក​គេ​កាន់​តែ​ល្អ​ស្អាត​សម្រាប់​ការ​រស់​នៅ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម