ហេតុអ្វីជម្រើសជាតិថៃជាច្រើនមិនបានចូលរួមជាមួយ Muangthong ល្ងាចមិញ?
- 2017-07-17 03:11:38
- ចំនួនមតិ
ហេតុអ្វីជម្រើសជាតិថៃជាច្រើនមិនបានចូលរួមជាមួយ Muangthong ល្ងាចមិញ?
ចន្លោះមិនឃើញ
ក្រុម Muangthong United បានយកឈ្នះ Cambodia All Stars យ៉ាងស្រួល ៤-០កាលពីយប់មិញនាពហុកីឡដ្ឋានជាតិ ទោះមិនមានវត្តមានកីឡាករថៃខ្លាំងៗដែលជាជម្រើសជាតិចូលរួមក៏ដោយ។
មូលហេតុធំនៃការមិនបានមករបស់កីឡាករថៃនៃក្រុម Muangthong ដូចជា Teerasil Dangda, Theerathon Bunmathan, Kawin Thamsatchanan ព្រោះពួកគេជាប់ភារកិច្ចលេងពាន King's Cup ឲ្យជម្រើសជាតិថៃ។
ស្របពេលដែល Muangthong United យកឈ្នះ Cambodia All Stars ជម្រើសជាតិថៃក៏បានឈ្នះក្រុមបេឡារូសដូចគ្នាកាលពីយប់មិញ ក្លាយជាម្ចាស់ពាន King's Cup ជាលើកទី១៥។ បញ្ចប់ម៉ោងធម្មតាទាំងខាងថៃនិងបេឡារូស សុទ្ធតែមិនអាចរកគ្រាប់បាល់បានដូចគ្នា ដូច្នេះត្រូវកាត់សេចក្ដីដោយបាល់ប៉េណាល់ទី។ ចុងក្រោយ ថៃបានយកឈ្នះដោយលទ្ធផល៥-៤៕
វីដេអូ Highlights រវាង Muangthong United និង Cambodia All Stars
*បាល់ប៉េណាល់ទីរវាង ថៃនិង បេឡារូស
ប្រភព៖ Bangkokpost ប្រែសម្រួល៖ ហេង សុធារិទ្ធិ