ជើង​ឯក​អាស៊ាន​៣​កក្រើក​សង្វៀន​ស្តាត​ចាស់​យប់​មិញ

  • 2014-11-10 15:07:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​៦​នាក់​បាន​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ស៊ីធីអិន​កាល​ពី​យប់​មិញ​ដោយ​ទទួល​បាន​ជ័យជម្នះ​៥​នាក់ និង​ចាញ់​ម្នាក់​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​អន្តរជាតិ​អាស៊ាន​វគ្គ​៣​នៅ​ស្តាត​ចាស់។

 

អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង ហុន ឈុនហេង ផ្តួល​អ្នកលេង​ឆ្លង​ដែន​វ័យ​ក្មេង​ថៃ​ Keav Morakon Kalyaney ក្នុុង​ទឹក​ទី​៣ ខណៈ ផាន់ គ្រាន់ ផ្តួលអ្នក​លេង​ក្បាច់​គុន​មួយឡាវ​​(Muay Lao) Bunlay Sor Danchhay ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤។

 

ចំណែកអ្នក​លេង​គុន​ខ្មែរ​មិន​សូវ​សំបូរ​សាច់ ឈាន ហុង ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ Niv Senchhoeung ស្រប​ពេល​ ឡៅ ចន្ទ្រា​ ក៏​ឈ្នះ​ពិន្ទុជើង​ខ្លាំង​ថៃ Den Eysan Por។ ​ចំណែក​អ្នក​ប្រដាល់​ល្បី​ឈ្មោះ វ៉ន វីវ៉ា​ បាន​ត្រឹម​ឈ្នះ​ពិន្ទុ​ជើង​ខ្លាំង​ឡាវ Rachhan Sor Phanit ប៉ុណ្ណោះ​បន្ទាប់​ពី​តតាំង​គ្នា​៥​ទឹក​ពេញ។

 

គូ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​បំផុត​ និង​មាន​សំឡេង​ស្រែក​ខ្លាំង​​នោះ​គឺ​នាគ​ខ្មៅ ឃីម ឌីម៉ា និង​ជើង​ខ្លាំង​ឡាវ Rano Champasak។ ឃីម ឌីម៉ា​ជា​អ្នក​ដើរ​ចូល​វាយ​ចាប់​ពី​ទឹក​ទី​២​ដល់​ទឹក​ទី​៥ ប៉ុន្តែ​​ទទួល​រង​ការ​វាយ​បក​វិញ​មិនស្ទើរ​ដែរ​ពី​ភ្ញៀវ។ ជា​លទ្ធផល ជើង​ខ្លាំង​ឡាវ​ម្នាក់​នេះ​ឈ្នះ​ម្ចាស់​ផ្ទះ​ដោយ​ពិន្ទុ​៣​ទល់​នឹង​២​ប៉ុណ្ណោះ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​តែ​ម្នាក់​គត់​ចាញ់​ក្នុង​ការ​ប្រកួត​នេះ៕

 

 

 

វីដេអូ ហុន ឈុនហេង និង​ Keav Morakon Kalyaney http://youtu.be/hRGpX04MYQU ផាន់ គ្រាន់ និង Bunlay Sor Danchhay http://youtu.be/UTTH5o9IGkM ឈាន ហុង និងNiv Senchhoeung http://youtu.be/Vt5Pein4RMs ឃីម ឌីម៉ា និង​ Rano Champasak http://youtu.be/R69V2JYamEM ឡៅ ចន្ទ្រា​ និង Den Eysan Por http://youtu.be/Yzbq8OI2C-c វ៉ន វីវ៉ា​ និង Rachhan Sor Phanit http://youtu.be/7TWTcJhed0A

អត្ថបទ៖ ជាន ចាន់រ៉ា