Messi និង Suarez ត្រលប់​ចូល​ហ្វឹកហាត់​ ត្រៀម​ជួប​ Juventus​ ចុង​សប្ដាហ៍

  • 2017-07-18 02:04:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ឆ្នើម​របស់ Barcelona កីឡាករ Lionel Messi និង Luis Suarez បាន​ត្រលប់​ចូល​ហ្វឹកហាត់​លើ​ទីលាន​វិញ បន្ទាប់​ពី​សម្រាក​ជា​ច្រើន​ថ្ងៃ​​នា​រដូវ​ក្ដៅ​កន្លង​ទៅ។

ខ្លា​កំណាច​ដែល​ជា​ដៃ​គូ​ល្អ​នឹង​គ្នា បាន​​​​បង្ហាញ​ខ្លួន​​​នៅ Joan Gamper  ដែល​ជា​កន្លែង​ហ្វឹកហាត់​របស់​ក្លឹប​ ស្ថិត​នៅ​ទីក្រុង Sant Joan Despi ប្រទេស​អេស្ប៉ាញ។ លោក Ernesto Valverde  ដែល​ជា​អ្នក​ចាត់​ការ​ថ្មី​របស់ Barcelonaប្រឹង​តាមដាន​សកម្មភាព​កីឡាករ​ហាត់ ដើម្បី​ត្រៀម​ខ្លួន​​ប្រកួត​​មិត្តភាព​ត្រៀម​រដូវ​កាល​​​លើក​ដំបូង​​ទល់​នឹង Juventus នៅ​ថ្ងៃ​ទី ២២ ខែ កក្កដា ឆ្នាំ​ ២០១៧ នៅ​​​រដ្ឋ New Jersey សហរដ្ឋអាមេរិក។

ក្រុម​យក្ស Barcelona នឹង​ហោះ​ទៅ​សហរដ្ឋអាមេរិក​នៅ​សប្ដាហ៍​នេះ បំពេញ​ភារកិច្ច​លេង​៣​ប្រកួត​ក្នុង​ពាន  International Champions Cup  ប្រឈម​មុខ​ជាមួយ Juventus, Manchester United និង Real Madrid៕ ​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ