ពីក្មេង​ស្រី​សម្រស់មិន​សូវបាន​ រហូត​ក្លាយ​​ជា​តារាម៉ូដែល​ល្បីពេញពិភពលោក​

  • 2017-07-18 05:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​វ័យ​ក្មេង​ តារា​ម៉ូដែល​ថៃ​រាង​ខ្ពស់​ស្រឡះ​ បាន​បង្ហាញ​រូបភាព​របស់​ខ្លួន​កាល​ពី​តូច​លើ​គណនី​ Twitter នាំ​ឲ្យ​អ្នក​គាំទ្រ​មិន​តិច​ទេ​​មាន​ការ​ភ្ញាក់​ផ្អើល​ក្រោយ​ឃើញ​រូបនោះ។

ស្រី​ស្អាត​ Kung Kusuma  ឫ Kusuma Chawdon គឺ​ជា​តារា​ម៉ូដែល​ ដ៏​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​មិន​ធម្មតា​ដែរ​នៅ​ប្រទេស​ថៃ​ ក៏​ដូចជា​ប៉ែក​ខាង​អឺរ៉ុប។​ នាង​បាន​បង្កើត​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​មហាជន​ ពេល​បង្ហាញ​រូបភាព​កូន​ក្មេង​របស់​នាង​ ព្រោះ​ថា​បើ​ប្រៀបធៀប​ ពីមុន​ និង​បច្ចុប្បន្ន​ Kusuma មាន​ការ​ផ្លាស់​ប្ដូរ​ខ្លាំង​ណាស់។

តាម​រយៈ​រូប​សម្រស់​ និង​សមត្ថភាព​ ទេពកោសល្យ​ខាង​វិស័យ​បង្ហាញ​ម៉ូដ​មាន​ពេញ​ខ្លួន​ បាន​នាំ​ឲ្យ​ Kusuma ក្លាយ​ជា​តារា​ម៉ូដែល​អាជីព​ និង​ថែម​ទាំង​បាន​ចុះ​កុង​ត្រា​ជាមួយ​ក្រុមហ៊ុន​បង្ហាញ​ម៉ូដ​ដ៏​ល្បី​ក្នុង​ប្រទេស​ថៃ​ “Apple Model Management”។ អ្វី​ដែល​ពិសេស​ជា​ង​នេះ​ តារា​ម៉ូដែល​វ័យ​ ២១​ឆ្នាំ​រូប​នេះ​ ក៏​ជា​តារា​បង្ហាញ​ម៉ូដ​ម្នាក់​របស់ Agency ​ម៉ូដែល​ដ៏​ល្បី​ទូទាំង​ពិភពលោក​ “Wilhelmina New York” ផង​ដែរ៕

ចុចអាន៖

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី