ចិនហាមដាច់ខាតមិនឲ្យមានរូប Pooh លើបណ្ដាញសង្គមទេ ព្រោះទាក់ទងនឹងប្រធានាធិបតី
- 2017-07-18 05:13:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនហាមដាច់ខាតមិនឲ្យមានរូប Pooh លើបណ្ដាញសង្គមទេ ព្រោះទាក់ទងនឹងប្រធានាធិបតី
ចន្លោះមិនឃើញ
រឿងតុក្កតាខ្លាឃ្មុំ ដែលមានលើបណ្ដាញសង្គម បានក្លាយជាប្រធានបទដ៏ក្ដៅគគុកនៅក្នុងប្រទេសចិន ព្រោះតែតុក្កតានេះត្រូវបានគេយកទៅប្រៀបធៀបជាមួយប្រធានាធិបតីចិន Xi Jinping។
រូបភាពប្រៀបធៀបរបស់លោក Xi Jinping និងតុក្កតា Winnie ចាប់ផ្ដើមលើកយកនិយាយ នៅពេលដែលប្រធានាធិបតីចិនរូបនេះ ដើរទន្ទឹមគ្នាជាមួយអតីតប្រធានាធិបតីអាមេរិក Barack Obama កាលពីឆ្នាំ ២០១៣។ ភ្លាមៗនោះ អ្នកប្រើប្រាស់បណ្ដាញសង្គមបានចាប់អារម្មណ៍លើរូបរាងស្រដៀងគ្នា រវាងរូបរបស់លោក Xi និងគំនូរជីវចលនោះ រហូតមានការល្បីតៗគ្នារហូតមក។
ក្រោយមក នៅឆ្នាំបន្ទាប់ មានជំនួបរវាងលោក Xi Jinping និងនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ស្រាប់តែចេញរូបមួយទៀត គឺ តុក្កតា Pooh និង Eeyore ចាប់ដៃគ្នាដូចក្នុងរូប។
មិនបានប៉ុន្មានផង ក្នុងឆ្នាំ ២០១៥ រូបភាពប្រភេទតែមួយនោះបានលេចចេញម្ដងទៀត នៅពេលដែល លោក Xi ឈរក្នុងឡានដែលបើកដំបូល អំឡុងពេលនៃដំណើរព្យុហយាត្រារបស់ទ័ព។
ត្រង់ចំណុចនេះ មានមតិខ្លះបាននិយាយថាទង្វើបែបនេះហាក់មិនសូវសមរម្យទេ ដែលយករូបប្រធានាធិបតីមកលេងសើចបែបនេះ។
រដ្ឋាភិបាលរបស់ប្រធានាធិបតីប្រទេសចិន Xi Jinping បានចេញវិធានការហាមប្រាម ដោយសុំមិនបកស្រាយពន្យល់ហេតុផលអ្វីទាំងអស់ ទាក់ទងនឹងមូលហេតុដែលបណ្ដាញសង្គម Sina Weibo, Twitter ព្រមទាំង WeChat ត្រូវតែលុបចោលរូបភាពតុក្កតារបស់ Winnie នេះ។
ជាការពិត លោក Xi ចង់ក្លាយជាមេដឹកនាំម្នាក់ដ៏មានឥទ្ធិពលក្នុងប្រទេសចិន បន្ទាប់ពី Mao Zedong មិនមែនជាតុក្កតា Pooh ឬជាតុក្កតា Panda ដែលមហាជនមួយចំនួនតែងប្រៀបធៀបជាមួយលោកទេ។ មួយវិញទៀត បញ្ហាកំពុងក្ដៅគគុកនេះ នឹងលើកយកមកពិភាក្សាក្នុងសមាជប្រជុំរបស់បក្សនៅពេលខាងមុខឆាប់ៗនេះ៕
ចុចអាន៖
Fan Bingbing លេងធម៌ក្ដៅដាក់ អ្នកបំផុសពាក្យចចាមអារ៉ាមថានាងដេកជាមួយ...
ឈិន ឡុង នឹងក្លាយជាផ្នែកមួយក្នុងភាពយន្តឯកសារសត្វរបស់ BBC