Rolls-Royce យក​រថយន្ត​អតីត​តារា​ចម្រៀង​ដ៏​ល្បី​បង្ហាញ​ជា​សាធារណៈ​នៅ​អង់គ្លេស​

  • 2017-07-18 10:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកាស​គម្រប់​ខួប ៥០ ឆ្នាំ នៃ​អាល​ប៊ុម​ចម្រៀង Sgt Pepper’s Lonely Hearts Club Band ក្រុមហ៊ុន​រថយន្ត Rolls-Royce បាន​នាំ​យក​រថយន្ត Rolls-Royce Phantom V ដែល​មាន​ពណ៌​ចម្រុះ​របស់​តារា​ចម្រៀង John Lennon មក​កាន់​ទីក្រុង​ឡុង​ដ៍​ដើម្បី​ឲ្យ​សាធារណជន​អង់គ្លេស​បាន​ឃើញ។

រ​ថយ​ន្ត John Lennon Phantom V នឹង​​ត្រូវ​ដឹក​​ពី​ប្រទេស​កាណាដា មកកាន់​ទីក្រុង​ឡុង​ដ៍ ដើម្បី​ចូលរួម​ពិព័រណ៍​រថយន្ត Rolls-Royce “​រ​ថយ​ន្ត Phantom ដ៏​អស្ចារ្យ ទាំង ៨” ដែល​ប្រព្រឹត្តទៅ​នៅឯ​វិចិត្រសាល​ដេញថ្លៃ Bonhams ស្ថិតនៅ​ផ្លូវ Bond Street ដែល​តំបន់​នេះ​ត្រូវបាន​លោក Lennon ជិះរ​ថយ​ន្តមួយ​គ្រឿង​នេះ​មកលេង​ជាប្រចាំ​នៅ​ចុង​ទសវត្ស ១៩៦០ ។

​រ​ថយ​ន្ត Phantom V ត្រូវបាន​លោក Lennon ប្រើប្រាស់​ជា​ប្រចាំ​រហូតដល់​ឆ្នាំ ១៩៦៩ (​លោក Lennon ក៏​មាន​រ​ថយ​ន្ត Phantom V ពណ៌​ស​មួយ​គ្រឿង​ទៀត​ដែរ​) ។ មុនពេល​ប្ដូរ​ពណ៌ លោក​បាន​ប្រើប្រាស់រ​ថយ​ន្ត​នេះ ដើម្បី​ទៅ​ទទួល​គ្រឿង​ឥស្សរ​យស MBE ជាមួយនឹង​សមាជិក​រួម​ក្រុម នៅ​ឆ្នាំ ១៩៦៥ ហើយ​បន្ទាប់មក​បាន​ប្រើប្រាស់រ​ថយ​ន្ត​នេះ​ម្ដងទៀ​ត នៅ​ឆ្នាំ ១៩៦៩ ដើម្បី​ប្រគល់ MBE ទៅ​ឲ្យ​ព្រះ​បរម​រាជវាំង​វិ​ញ ដើម្បី​សម្ដែង​ការតវ៉ា​នឹង​សង្គ្រាម​វៀតណាម និង​បញ្ហា​ផ្សេង​ទៀត ។

​រ​ថយ​ន្តនោះ ត្រូវបាន​ដឹក​ទៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ១៩៧០ នៅពេលដែល​លោក Lennon ផ្លាស់​ទី​លំនៅ​ទៅ​សហរដ្ឋអាមេរិ​ក ហើយ​បាន​ជូ​ល​ឲ្យ​ក្រុម​តារាតន្ត្រី​រ៉ុ​ក​ផ្សេង​ទៀ​ត ដូចជា The Rolling Stones, Bob Dylan និង The Moody Blues ។

នៅ​ឆ្នាំ ១៩៧៧ បន្ទាប់ពី​រក្សាទុក​ក្នុង​ឃ្លាំង​មួយ​រយៈ រ​ថយ​ន្ត​នេះ​ត្រូវបាន​បរិច្ចាគ​ដោយ​មហាសេដ្ឋី​មួយរូប​ឈ្មោះ Jim Pattison ទៅ​ឲ្យ​សារមន្ទីរ Royal British Columbia Museum នៅឯ​តំបន់ Victoria ទីក្រុង British Columbia នៃ​ប្រទេស​កាណាដា ។

​ពិព័រណ៍រ​ថយ​ន្ត Rolls-Royce ដែល​មាន​ឈ្មោះថា “​រ​ថយ​ន្ត Phantom ដ៏​អស្ចារ្យ​ទាំង ៨” នឹង​ប្រព្រឹត្តទៅ​នៅ​វិចិ​ត្រសាល Bonhams ដែល​ស្ថិតនៅ​ដង​វិធី New Bond Street ទីក្រុង​ឡុង​ដ៍ ចាប់ពី​ថ្ងៃទី ២៩ ខែកក្កដា ដល់​ថ្ងៃទី ០២ ខែ​សីហា ។

បន្ត​ចុច​អាន៖

ប្រភព៖ highsnobiety   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា