ត្រៀមៗ​! ក្រសួង​ប្រកាស​មុខ​វិជ្ជា​ជម្រើស ប្រឡង​បាក់ឌុប​ឆ្នាំ ២០១៧​ហើយ

  • 2017-07-19 01:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញ​មុខ​វិជ្ជា​ជម្រើស​ ដើម្បី​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ហើយ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម។ ចំពោះ​វិញ្ញាសា​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ មុខវិជ្ជា​ជម្រើស ត្រូវ​ជ្រើសរើស​មួយ​មុខវិជ្ជា​ក្នុង​​ចំណោម​មុខវិជ្ជា​ ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋ​វិជ្ជា និង​ផែនដី​និង​បរិស្ថានវិទ្យា។ ដោយ​ឡែក​សម្រាប់​វិញ្ញាសា​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មុខវិជ្ជា​ជម្រើស ត្រូវ​ជ្រើសរើស​មួយ​មុខវិជ្ជា​ក្នុង​​ចំណោម​មុខវិជ្ជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ផែនដី​និង​បរិស្ថានវិទ្យា។

តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា នេះ​ជា​មុខ​វិជ្ជា​ជម្រើស​ប៉ុណ្ណោះ តែ​នឹង​ត្រូវ​ចេញ​វិញ្ញាសា​ប្រឡង​មុខ​វិជ្ជា​មួយ​ណា​នោះ នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី ២១ ខែ​សីហា ឆ្នាំ​២០១៧។ ហេតុ​ដូចនេះ​ហើយ​បេក្ខជន​ប្រឡង​ទាំង​អស់​មិន​ត្រូវ​ធ្វេស​ប្រហែស​មុខ​វិជ្ជា​ណា​មួយ​នោះ​ទេ៕

ខាង​ក្រោម​នេះ​ជា​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ​៖

អានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ