វិធី​ទិញ​ផ្ទះ​បង់​រំលស់​ដោយ​គ្មាន​ហានិភ័យ​ សម្រាប់​គ្រួសារ​មាន​ចំណូល​មធ្យម

  • 2017-07-19 05:02:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ការសម្រេចចិត្ត​ក្នុងការដាក់ប្រាក់កក់ដំបូង
  • ការកំណត់​ខ្ទង់​ចំណាយ​ប្រចាំថ្ងៃ​
  • សាកួរ​ប្រាក់​បំរុង​

​ការ​ទិញ​ផ្ទះ​ដោយ​បង់​រំលស់​ ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ ​ជាពិសេស​អ្នកមាន​ចំណូល​ខ្ទង់​ ​១ពាន់​ដុល្លារ​ តែង​តែ​មន្ទិល​រឿង​ការ​ដាក់​ប្រាក់​កក់​ និង​ប្រាក់​សង​ត្រឡប់​ជារៀងរាល់​ខែ។ ​មាន​ន័យ​ថា​ ពួកគេ​ពិបាក​សម្រេច​ចិត្ត​ថា​ តើ​គួរ​ដាក់​ប្រាក់​កក់​ច្រើន​ ​ឬតិច​ ក្នុង​គ្រា​ដំបូង​ ​ហើយ​មួយ​វិញ​ទៀត​នោះ​គឺ​ ការ​បែង​ចែក​ប្រាក់​បង់រំលស់​ជា​ប្រចាំ​ខែ​ដល់​ក្រុមហ៊ុន​លក់​ផ្ទះ​។

អ្នក​ជំនាញ​អចលនទ្រព្យ​ ​លោក​ វ៉ា វីរៈ ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមាគម​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​នៅកម្ពុជា​ CVEA បាន​ចែកលែក​វិធីសាស្ត្រ​ទិញ​ផ្ទះបង់​រំលស់​ដោយ​គ្មាន​ហានិភ័យ​ សម្រាប់​គ្រួសារ​ដែល​មាន​ចំណូល​ប្រហែល​ ១ពាន់ដុល្លារ​ ក្នុង ១ខែ ​ដែល​មាន​រៀបរាប់​ដូច​ខាង​ក្រោម​៖

ត្រៀម​ប្រាក់​កក់​ដំបូង​ពី ៣០% ទៅ​ ៥០%

​លោក​ វីរៈ​ បាន​ណែនាំ​ថា​៖ « ​បើ​គាត់​មាន​ចំណូល​ ១ពាន់ដុល្លារ​ ចង់​ទិញ​ផ្ទះ​តម្លៃ​មធ្យម​ខ្ទង់​ ៥ ម៉ឺនដុល្លារ ​​គាត់​គួរ​តែ​បង់​ប្រាក់​កក់​ដំបូង​ ពី ៣០% ទៅ ៥០% នៃ​តម្លៃ​ផ្ទះ​សរុប​។ មាន​ន័យ​ថា​ពេល​គាត់​កក់​ប្រាក់ទុកដំបូង​ច្រើន​ វា​ជួយ​សម្រួល​ដល់​គាត់​បង់​ការ​ប្រាក់​រំលស់​ប្រចាំ​ខែ​តិច​ និង​ឆាប់​អស់​ ហើយ​ក្នុង​១ខែ ​បង់​ប្រហែល​តែ ​៣០០ ទៅ​ ៣៥០​ ដុល្លារ​ប៉ុណ្ណោះ​»។

កំណត់​ខ្ទង់​ចំណាយ​ប្រចាំថ្ងៃ​

លោកថា៖​ « ​បើ​កក់​ប្រាក់​ដំបូង​ក្រោម​ ៣០% ​គាត់​អាច​ចំណាយ​ការ​ប្រាក់​រំលស់​ប្រចាំ​រហូត​ដល់​ ៦០០ ទៅ ​៧០០​ដុល្លារ​ ដែល​វាអាច​ប៉ះពាល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​គាត់​។ តួយ៉ាង​ គាត់​នៅ​សល់​ប្រាក់​ ប្រហែល​ ៣០០ ទៅ ៤០០​ដុល្លារ​ ក្នុង​ ១ខែ​ គាត់​ត្រូវ​តែ​លៃលក​ចំណាយ​ និង​រិះថាំ​តាម​ក​ម្រៃ​ដែល​គាត់​មាន​។ តែ​បើ​មិន​ចង់​មាន​បញ្ហា​ចំណាយ​ប្រចាំ​ថ្ងៃ​រយៈពេលវែង ​គាត់​គួរ​ត្រៀម​ប្រាក់​កក់​ដំបូង​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ទៅ​រួច ​និង​កំណត់​ខ្ទង់​ចំណាយ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ត្រឹមត្រូវ​»។

ទុក​ប្រាក់​បំរុង​

លោក​បញ្ជាក់​បន្ថែម​៖ « ​តែ​បើ​មាន​ករណី​ចៃដន្យ​កើតឡើង​ណា​មួយ ​ដូចជា​ឈឺថ្កាត់​ ឬ​គ្រោះថ្នាក់​ជាដើម​ គាត់​មិន​អាច​កាត់​ចំណាយ​បង់ផ្ទះ​មក​ជំនួសទេ ​ហេតុ​ដូច្នេះ​ជា​វិធី​ប្រសើរ​នោះ​ ​គាត់​ចាំបាច់​ត្រូវ​សាកួរ​ប្រាក់​បំរុង​ ​ប្រមាណ​ ១៥%​ នៃ​ប្រាក់​ចំណូល​ប្រចាំ​ខែ​ ​សម្រាប់​ការពារ​ហេតុ​ការណ៍​ណាមួយ​កើត​ឡើង​ជា​យ​ថាហេតុ​»៕

សូមអានអត្ថបទទាក់ទង

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី