យកម្ជុលចាក់ពោះកុមារី ៣ឆ្នាំ ដើម្បីសម្ដែងមន្តអាគម បែរជាប់មិនចេះតិច
- 2017-07-19 08:06:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យកម្ជុលចាក់ពោះកុមារី ៣ឆ្នាំ ដើម្បីសម្ដែងមន្តអាគម បែរជាប់មិនចេះតិច
ចន្លោះមិនឃើញ
កុមារមិនបញ្ចេញឈ្មោះអាយុទើប ៣ឆ្នាំម្នាក់ រស់នៅសង្កាត់ Bankura រដ្ឋ West Bengal ប្រទេសឥណ្ឌា ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ SSKM Hospital ក្នុងទីក្រុងកុលកាតា បន្ទាប់ពីត្រូវម្ជុលចាក់ជាប់ជាច្រើនកន្លែង។
ក្រុមគ្រូពេទ្យបានរកឃើញម្ជុលចំនួន៧ បានចាក់ដោតទៅក្នុងពោះ ថែមទាំងដៃម្ខាងបានបាក់ឆ្អឹងទៀតផង។ ក្មេងស្រីរងគ្រោះ ត្រូវគ្រូពេទ្យវះកាត់យកម្ជុលចេញនៅថ្ងៃអង្គារម្សិលមិញ។ បើយោងទៅតាមប្រភពដដែល ម្ដាយក្មេងស្រីបានប្រាប់ពេទ្យថា ម្ជុលបានចាក់ចូលក្នុងខ្លួនកូនរបស់គាត់រយៈពេលប្រមាណ ១៥ ទៅ២០ថ្ងៃហើយ។
កុមាររងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបុរសចំណាស់ម្នាក់បំពានលើរាងកាយ។ បុរសរូបនេះ បានជួលស្ត្រីជាម្ដាយឲ្យធ្វើការងារផ្ទះនៅផ្ទះរបស់គាត់ រួចក៏លួងលោមយកកូនរបស់នាងមកសាកល្បងមើល៍មន្តអាគមតែម្ដង។
ដំបូងគ្រូពេទ្យមិនអាចយកម្ជុលចេញពីរាងកាយបានទេព្រោះខ្លាចខូចរាងកាយក្មេងបន្ថែមទៀត ហើយក៏សម្រេចសង្កេតមើលក្មេង ២ថ្ងៃសិន មុនវះកាត់។ ចំណែកបុរសជាជនសង្ស័យអាយុប្រមាណ ៥០ឆ្នាំ ដែលពាក់ព័ន្ធនឹងការយកក្មេងទៅពិសោធន៍មន្តអាគម ត្រូវចោទពីបទរំលោភបំពានលើកុមារ៕
ចុចអាន៖