​បើល្បីៗម្ល៉ឹងៗ តើ​កំពូល​តារា​សម្ដែងស្រី​ចិន អាចរកចំណូល​បាន​ប៉ុន្មានពីការ​ថត?

  • 2017-07-19 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លាយ​ជា​តារា​សម្ដែង​ដ៏​ល្បី​ ប្រជាប្រិយភាព​ដែល​​ទទួល​បាន​ពី​អ្នក​គាំទ្រ​ជា​ច្រើនចេះ​តែ​កើនឡើង​ ក្នុង​នោះ​ប្រាក់​ចំណូល​ដែល​តារា​ទាំង​នោះ​ទទួល​បាន​ក៏​កើន​ឡើង​ទៅ​តាម​នោះ​ដែរ។ ប្រិយមិត្ត​ ច្បាស់​ជា​ឆ្ងល់​ហើយ ថា​ពួកគេ​អាច​រក​ចំណូល​ពី​ការ​ថត​បាន​ប៉ុន្មាន​ទៅ ស្របពេល​ប្រជាប្រិយ​របស់​គេខ្ពស់​ដេរ​នោះ? ថ្ងៃ​នេះ​ Sabay សូម​ស្រាយ​ចម្ងល់​ទាំងនេះ​ ដូច្នេះ​ចង់​ជ្រាប​ច្បាស់ ទស្សនា​ដូច​ខាងក្រោម៖

១. តារា​សម្ដែង​ Zhou Xun

តំណែង​តារា​ស្រី​ចិន​ដែល​រក​ចំណូល​បាន​ច្រើន​គេ​ Zhou Xun បាន​ទទួល​ប្រាក់​ចំណូល​បាន​ជាង​ ៩៥​លាន​យ័ន (ប្រហែល​ ១៤លាន​ដុល្លារ) ពេល​សម្ដែង​ក្នុង​រឿង​ "Ruyi's Royal Love in the Palace” នៅ​ឆ្នាំ​ ២០១៧។

២. តារា​សម្ដែង Fan Bingbing

Fan Bingbing តែង​ស្ថិត​នៅ​កំពូល​តារា​ចិន​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មិន​ដែល​ដាច់​ទេ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ តារា​ស្រី​រូប​នេះ​អាច​រក​ចំណូល​បាន​ចាប់​ពី​ ៨០លាន​យ័ន​ (ប្រហែល​ ១១,៨លាន​ដុល្លារ) ឡើង​ទៅ​ក្នុង​មួយ​រឿង។

៣. តារា​សម្ដែង​ Zhang Ziyi

តារា​ស្រី​សម្រស់​មិន​ចេះ​ចាស់​រូប​នេះ​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​តារា​ស្រី​ល្បី​បំផុត​ជុំវិញ​ទ្វីប​អាស៊ី​ ព្រម​ទាំង​នៅ​លោក​ខាង​លិច​ផង​ដែរ។ រីឯ​ចំណូល​ដែល​នាង​ ទទួល​បាន​ពី​ការ​សម្ដែង​យ៉ាង​ហោច​ណាស់​ ៥៩,៥លាន​យ័ន (ប្រហែល​ ៨,៨លាន​ដុល្លារ)។

៤. តារា​សម្ដែង​ Gong Li

ក្នុង​ឆ្នាំ​ ២០០៦​ Gong Li បាន​ដើរ​តួ​ក្នុង​ “Miami Vice” ដែល​ពេល​នោះ​ មាន​សេចក្ដី​រាយការណ៦​មក​ថា​ នាង​ទទួល​បាន​ចំណូល​ជាង​ ៥លាន​ដុល្លារ។ ដោយឡែក​ នាង​ក៏​បាន​គ្រង​តំណែង​ "តារា​សម្ដែង​ស្រី​ឆ្នើម” ជាប់ៗ​គ្នា​ចាប់​ពី​ឆ្នាំ​ ២០០៧ ដល់​ឆ្នាំ​ ២០១៥​ ដូចនេះ​នាង​អាច​នឹង​បាន​ថ្លៃ​ខ្លួន​ខ្ពស់​ ជាង​ឆ្នាំ​មុនៗ​ទៀត​ក៏​ថា​បាន​ នា​ពេល​បច្ចុប្បន្ន។

៥. តារា​សម្ដែង​ Zhao Liying

ស្រី​ស្អាត​ Liying មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ខ្លាំង​តាមរយៈ​ រឿង​ភាគ​ជា​ច្រើន​ដូចជា​ "Legend of Lu Zhen” ក្នុង​ឆ្នាំ​ ២០១៣, "The Journey of Flower” ឆ្នាំ​ ២០១៥ និង​រឿង​ "Duckweed" ដែល​បញ្ចាំង​ក្នុង​ឆ្នាំ​ ២០១៧​នេះ។ ចំណូល​ដែល​នាង​ទទួល​បាន​ក្នុង​ ១​រឿង​ភាគ​ អាច​ចាប់​ពី​ ៤០លាន​យ័ន​ឡើង​ (ប្រហែល​ ៥,៩១​ លាន​ដុល្លារ​ឡើង)។

៦. តារា​សម្ដែង​ Yang Mi

Yang Mi បាន​ការ​គាំទ្រ​សម្បើម​ណាស់​ ពេល​សម្ដែង​ក្នុង​ភាពយន្ត​បែប​មនោសញ្ចេតនា​ "Eternal Love” ក្នុង​ឆ្នាំ​ ២០១៧​ នេះ។ ក្រឡេក​មើល​ប្រាក់​ខែ​វិញ​ ត្រូវ​បាន​រាយការណ៍​ថា​ អាច​រក​បាន​ក្នុង​តម្លៃ​ ៥៥០ ០០០​យ័ន (ប្រហែល​ ៨១ ៣៨០ដុល្លារ) ក្នុង​មួយ​រឿង។

៧. តារា​សម្ដែង​ Sun Li

តារា​ស្រី​ដែល​ អ្នក​គាំទ្រ​ដាក់​ឈ្មោះ​ថា​ "Queen of Television”។ និយាយ​ពី​ចំណូល​ កាល​ពី​ឆ្នាំ​ ២០១៥​ តារា​ស្រី​រូប​នេះ​ ទទួល​បាន​ចំណូល​ជាង​ ៨៥០ ០០០យ័ន​ (ប្រហែល​ ១២៥ ៧៦៩ ដុល្លារ) ពី​រឿង​ "The Legend of Mi Yue"។

៨. តារា​សម្ដែង​ Zheng Shuang

តារា​សម្ដែង​ដែល​តែង​មាន​វត្តមាន​ជា​រឿយៗ​ក្នុង​រឿង​កុន​ និង​រឿង​ភាគ ហើយ​ថ្មីៗ​នេះ​ផង​ដែរ​ នាង​ក៏​បាន​ក្លាយ​ជា​តារា​ទូរទស្សន៍​ស្រី​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ គឺ​ជាង​ ៤០ ០០០យ័ន​ (ប្រហែល​ ៥ ៩០០​ ដុល្លារ) ពី​ក្នុង​ ១​រឿង​ភាគ៕

ចុចអាន៖

ប្រភព៖ Stomp   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី