ហេតុផលដែល Lisa ក្លាយជាតារាលំដាប់ A នៅប្រទេសថៃ
- 2017-07-19 10:25:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលដែល Lisa ក្លាយជាតារាលំដាប់ A នៅប្រទេសថៃ
ចន្លោះមិនឃើញ
ទោះបីជាទើបតែបាន Debut ជាតារាថ្មីប្រចាំសិល្បៈ K-Pop កាលពីឆ្នាំមុន ពេលនេះ Lisa សមាជិកក្រុមចម្រៀង BLACKPINK បានក្លាយជាកំពូលតារានៅប្រទេសថៃរួចទៅហើយ។
Lisa តែងតែទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រនៅប្រទេសថៃ ដែលជាប្រទេសកំណើតរបស់នាង។
Lisa បានក្លាយជាបេក្ខជន Trainee របស់ផលិតកម្ម YG ហើយបានមកនៅប្រទេសកូរ៉េតាំងពីឆ្នាំ ២០១១ មកម្ល៉េះ ប៉ុន្តែនាងតែងតែធ្វើដំណើរមកប្រទេសថៃជាញឹកញាប់ដើម្បីមកលេងគ្រួសារនិងមិត្តភក្តិ។
នាងចាប់ផ្ដើមល្បីខ្លាំងនៅប្រទេសថៃតាំងតែពីក្លាយជាបេក្ខជន Trainee មកម្ល៉េះ ហើយចាប់តាំងពីពេលនោះមក អ្នកគាំទ្ររបស់នាងកាន់តែកើនឡើងមិនឈប់។
ទោះបីជា Lisa មានភាពល្បីល្បាញខ្លាំងក៏ដោយ ក៏នាងនៅតែមិនភ្លេចជួបជាមួយនឹងអ្នកគាំទ្រនាងហើយព្រមទាំងចំណាយពេលជាច្រើនជជែកជាមួយពួកគេទៀតផង។
Lisa ពេលនេះក៏ល្បីខ្លាំងនៅប្រទេសកូរ៉េផងដែរ ដោយសារតែសម្រស់ ទេពកោសល្យ និង អាកប្បកិរិយាដ៏គួរឲ្យស្រលាញ់របស់នាង រហូតមានកម្មវិធីទូរទស្សន៍ផ្ទាល់ខ្លួនរបស់នាងដែលមានឈ្មោះថា "Attraction TV”។
Lisa គឺពិតជាសាកសមខ្លាំងណាស់ចំពោះតំណែងរបស់នាងដែលគេបានដាក់ថាជា "Thailand's Princess!”៕
ចុចអានអត្ថបទ៖
រឿងមួយដែល G-Dragon មិនដែលភ្លេចធ្វើ តាំងពីចូលសិល្បៈរហូតល្បីខ្លាំង
Sandara Park ចាប់ផ្ដើមបង្កើត Vlogg ផ្ទាល់ខ្លួនដំបូងមើលទៅគួរឲ្យចាប់អារម្មណ៍!(វីដេអូ)
មកស្ដាប់បទចម្រៀង Cover ទាំង២០បទរបស់តារាចម្រៀង K-Pop ពីរោះឡើងកប់