បទ​ថ្មី​ ប្រុសឡា-អេដា ប្តូរ​ស្ទីល​ច្រៀងសឹង​តែ​ ១៨០ដឺក្រេ

  • 2017-07-20 10:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​មុន​ធ្លាប់​តែ​ប្រើ​សំឡេង​ស្មើ​ធម្មតា​ តែ​បទ​ថ្មី​ "កម្លាំង​ចិត្ត​បេះដូង​ខ្មែរ" ប្តូរ​សឹង​តែ​ ១៨០ដឺក្រេ ដោយ​សារ​ត្រូវ​ស្រែក​​សឹង​តែ​គ្រប់​កន្លែង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​តារា​ចម្រៀង​ អេដា និង​ ប្រុសឡា។

“ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ចូល​រួម​ចំណែក​របស់​វិស័យ​កីឡា​ជាតិ​ ហើយ​បទ​នេះ​ប្លែក​មែនទែន​​ត្រង់​ថា​ ស្រែក​ សឹង​តែ​ពី​ដើម​ដល់​ចប់​ អត់​មាន​សំឡេង​ស្មើ​អីទេ ធានា​ច្បាស់​ជា​ Fan ប្លែក​អារម្មណ៍​ជាមួយ​បទ​នេះ​មិន​ខាន"។ អេដា លើក​ឡើង។

"គ្រាន់​តែ​ខាង​ក្រុម​ហ៊ុន​ទាក់​ទង​មក​ ខ្ញុំ​រំភើប​រកស្មាន​មិន​ត្រូវ​រយៈ​ពេល​ ២ទៅ​៣​ថ្ងៃ​ឯណោះ ព្រោះ​ថា​​លើក​ទី​មួយ​ហើយ​ដែល​មាន​ឱកាស​ច្រៀង​ចម្រៀង​ទាក់​ទង​នឹង​វិស័យ​កីឡា ហើយ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ទៀត"។ ម្ចាស់​បទ "នារី​សក់ខ្លី" បន្ថែម។

ស្តាប់​វីដេអូ​រៀបរាប់​​បទ​ថ្មីពី​អ្នក​ទាំង​ពីរ​ខាង​ក្រោម៖

ទស្សនា Teaser ដែល​ក្រុម​ការងារ​ចេញ​កាល​ពី​ម្សិលមិញ៖

អត្ថបទ៖ ថា ម៉ាលីដា