មុនទិញ Prius ជិះ ដឹង​វា​ឧស្សាហ៍មាន​បញ្ហា​​អី​ច្រើន​បំផុត​ទេ?

  • 2017-07-24 03:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​កូន​កាត់​កម្លាំង​ម៉ាស៊ីន​សាំង​ ​លាយ​ថាមពល​អគ្គិសនី​ ​Prius​ ​ត្រូវ​ផលិត​ចេញ​ជា​ ​៤​ ​ជំនាន់​ ​ខណៈ​ម៉ូដែល​ឆ្នាំ​ ​២០០៣​ ​ដល់​ ​២០០៩​ ​ត្រូវ​គេ​ឃើញ​ថា​ឧស្សាហ​មាន​បញ្ហា​ជា​ច្រើន​រហូត​តម្រូវ​ជួសជុល​អស់​រាប់​ពាន់​ដុល្លារ​ ​សម្រាប់​ករណី​ខ្លះ។

Prius ២០០៦

បញ្ហា​ដែល​ ​Prius​ ​ជំនាន់​ទី​ ​១​ ​ឆ្នាំ​ ​១៩៩៧​ ​ដល់​ ​២០០៣​ ​ច្រើន​ជួប​ ​គឺ​ប្រអប់​លេខ​ ​និង​ហ្វ្រាំង​អេឡិចត្រូនិក​ ​ដែល​លាន់​សំឡេង​ពេល​បញ្ចូល​លេខ​ដំបូង​បន្ទាប់​ពី​បញ្ឆេះ​ម៉ាស៊ីន​ ​និង​ញ័រ​កង់។ ប្រព័ន្ធ​ប្រកាស​ដំណឹង​ដំណើរការ​ច្រើន​ខុស​ប្រក្រតី​ ​ដោយ​ភ្លើង​តាប្លូ​តែង​បង្ហាញ​ព័ត៌មាន​ពី​ការ​ឡើង​កម្ដៅ​ម៉ាស៊ីន​ហួស​កម្រិត​ ​និង​ម៉ាស៊ីន​ដំណើរការ​មិន​ស្រប​តាម​បច្ចេកទេស​ដែល​គេ​និយម​ហៅ​ថា​ចេញ​ ​Check​ ​ខណៈ​ការ​ពិត​រថយន្ត​គ្មាន​បញ្ហា​អ្វី​ទាំង​អស់។

សម្រាប់​ ​Prius​ ​ជំនាន់​ទី​ ​២​ ​ឆ្នាំ​ ​២០០៤​ ​ដល់​ ​២០០៩​ ​រមែង​មាន​បញ្ហា​ម៉ាស៊ីន​លាន់​សំឡេង​ដូច​ឆ្លង​ភ្លើង​ពេល​បញ្ឆេះ​ដំបូង​ ​និង​ញ័រ​កង់​ពេល​បួង​ចង្កូត​ ​ហើយ​ប្រព័ន្ធ​ភ្លើង​សម្រាប់​ប្រកាស​អាសន្ន​ដំណើរ​ការ​ឧស្សាហ​ខុស​ប្រក្រតី​ ​និង​ឆ្លង​ដូច​ជំនាន់​ទី​មួយ​ដូច្នេះ​ដែរ។

ចំពោះ​បញ្ហា​ដែល​កើត​មាន​នៅ​លើ​ ​Prius​ ​ទាំង​នេះ​ ​ក៏​ត្រូវ​គេ​ដឹង​ថា​មក​ពី​ខ្សែ​ទង់ដែង​រុំ​ម៉ូទ័រ​អគ្គិសនី​របស់​ពួក​វា​ឆាប់​ដាច់​ ​និង​ជើង​ក្រោម​មិន​សូវ​រឹង​មាំ​ដែល​ងាយ​បោរ​ ​ខណៈ​ចាប់​ពី​ម៉ូដែល​ឆ្នាំ​ ​២០១០​ ​ឡើង​គឺ​លែង​មាន​បញ្ហា​ទាំង​នោះ​ហើយ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ lusciousgarage   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី