U23 កម្ពុជា​ ចាញ់​ U23 ជប៉ុន ២-០

  • 2017-07-21 13:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា​​ក្រោម​អាយុ​២៣​ឆ្នាំ (U23) បាន​​ចាញ់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​អាយុ​ក្រោម​២០​ឆ្នាំ​ (U20)​​​ដោយ​លទ្ធផល​ ២-០ ក្នុង​​​យុទ្ធនា​ការណ៍​ជម្រុះ​ពាន​រង្វាន់​ជើង​ឯក​​យុវជន​អាស៊ី​ក្រោម​អាយុ​២៣​ឆ្នាំ​ (2018 AFC U23 Championship) នៅ​​​​ពូល​ J នា​ពហុកីឡដ្ឋាន​ជាតិ​​ រាជ​ធានី​ភ្នំពេញ។

ចាប់​តាំង​ពី​វគ្គ​ទី​មួយ​មក​ក្រុម​ជប៉ុន​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​មាន​សំណាង​ទម្លាយ​សំណាញ់​ទី​កម្ពុជា​ឡើយ​ដោយ​សារ​អ្នក​ចាំទី​កម្ពុជា អ៊ុំ សេរីរ័ត្ន​ជួយ​សង្គ្រោះ​បាន។ ចូល​ដល់​វគ្គ​ទី​ពីរ ជប៉ុន​នៅ​តែ​សម្រុក​ឥត​ប្រណី​ឡើយ​ដើម្បី​ស្វែង​រក​ពិន្ទុ។ ការ​វាយ​សម្រុកឥត​ស្រាក​ស្រាន​នេះ​ធ្វើ​ឲ្យ​ជប៉ុន​រក​គ្រាប់​បាល់​ទី​១​បាន​សម្រេច​ដោយ​កីឡាករ Keita Endo នៅ​នាទី​ទី​៧២។ បន្ទាប់​ពី​គេ​នាំ​មុខ ម្ចាស់​ផ្ទះ​កម្ពុជា​បាន​ព្យាយាម​វាយ​សម្រុក ហើយ​ក៏​ត្រូវ​ជប៉ុន​វាយ​បក​រក​គ្រាប់​បាល់​ទី​២​បាន​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ​មុតស្រួច​លេខ​៩ Komatsu នៅ​នាទី​ទី៨៤។ ចំពោះ​ក្រុម​កម្ពុជា​មាន​ឱកាស​វាយ​បក​តិច​តូច​ប៉ុណ្ណោះ៕

ក្រុម​កម្ពុជា
ក្រុម​ជប៉ុន

ពិន្ទុ​ប្រចាំ​ពូល J

  • ជប៉ុន មាន​៦​ពិន្ទុ
  • ចិន​មាន​៤​ពិន្ទុ
  • កម្ពុជា​មាន​១​ពិន្ទុ
  • ហ្វីលីពីន មាន 0 ពិន្ទុ

ប្រកួត​បន្ទាប់ ថ្ងៃ​អាទិត្យ ទី​២៣ កក្កដា ២០១៧

  • ជប៉ុន vs ចិន វេលា​ម៉ោង​៣:៣០​នាទី​រសៀល
  • កម្ពុជា vs ហ្វីលីពីន វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម