ឡើង​​ផ្អើល​​ម៉ង! រឿង​ «ចៃដន្យ» ចេញផ្លូវការ​ហើយ​ ប្រកាស​​សម្ពោធ​​ក្នុង​កម្មវិធីធំមួយនៅអ៉ីអន​

  • 2017-07-22 13:42:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​ភាពយ​ន្ត​ខ្លី​មាន​ចំ​ណង​ជើង​ថា “​ចៃដន្យ​” ដែល​គ្រប់​គ្នាទ​ន្ទឹ​ង​រង់ចាំ​បន្ទាប់ពី​បាន​បង្ហោះ​ឈុត​ខ្លី​ឲ្យ​ទស្ស​និក​ជន​ងឿងឆ្ងល់​ពេញ​បណ្តាញ​ស​ង្គ​ម Facebook កាលពី ថ្ងៃទី ១៨ កក្កដា​កន្លង​ទៅ​ ពេល​នេះ​បាន​បង្ហោះ​វីដេអូ​រឿង​ភាគ​១​ពេញលេញ​ជា​ផ្លូវ​ហើយ​កាលពី​ប៉ុន្មាន​នាទី​មុន​នេះ ។​

ពិសេស​ខុសប្លែក​ពី​រឿង​ភាគ​ខ្លី​ដ៏​ទៃ​ទៀត ការចេញផ្សាយ​លើក​ដំបូងបង្អស់​នេះ ត្រូវបាន​ប្រកាស​ជា​សាធារណៈ និង​ធ្វើឡើង​យ៉ាង​ឧឡា​រិក​បំផុត​ក្នុង​កម្មវិធី Toyota Car Show នៅ​ផ្សារ​ទំនើប​អ៉ី​អន​នៅ​ល្ងាច​ថ្ងៃ​នេះ ។

​កាន់តែ​រំជើប​រំ​ជួល​នោះ ​មាន​​វត្ថ​មាន​តា​រាច​ម្រៀងសម្លេង​ផ្អែម​ អ៊ួ​ន បឋម ហៅ Sai ច្រៀង​បទ​មនោសញ្ចេតនា​​ជា​ច្រើន​ ពិសេស​គឺបទ​ថ្មីមួយ​​​មាន​ចំណងថា «I Love You» ដែល​ត្រូវ​បា​គេ​ដឹងថា​ជាប​ទច​ម្រៀង​ក្នុង​រឿង ចៃដន្យ​នេះ​តែម្តង​។

​លោក Sai បាន​ប្រាប់​ Sabay ថា​៖«​ខ្ញុំ​ពិតជារំភើប​រីករាយ​ និង​មាន​កិ​ត្តិ​យស​យ៉ាង​ខ្លាំង​​ដែល​បទ​ខ្ញុំ​ត្រូវបាន​ជ្រើសរើស​ប្រើប្រាស់​ជា​ផ្លូវការ​ប្រចាំ​ក្នុង​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បែប​នេះ​ ទោះនេះជា​លើកទី៥ ហើយ​ដែលបទចម្រៀងខ្ញុំត្រូវ​យក​មកប្រើក្នុង​រឿង​។ និយាយ​ពីរឿងនេះវិញ ខ្ញុំ​ចាំមើលយូរ​ហើយ ព្រោះជក់​ចង់​​ដឹង​តាំងពី​បានមើល Teaser គេ​មកម្ល៉េះ​។ ថ្ងៃនេះ​សប្បាយចិត្ត​ម៉ងបាន​មកមើលគេ​សម្ពោធរឿងនេះ ភាគ១ ជុំគ្នាជាមួយ​បងប្អូន​យើង​ ហើយគិតថា​នឹងតាម​ដាន​​ទៅ​ភាគ២ នៅលើហ្វេសប៊ុក​ទៀត​។ ខ្ញុំ​​ចង់​​ដឹង​​ថា​​នៅ​​មាន​រឿង​ចៃដន្យ​​អីខ្លះ​ទៀត​​ព្រោះ​ឮគេប្រកាស​ថារឿងនេះសំបូរ​ឈុត​ចៃដន្យ​ណាស់​»។

កញ្ញា​ គុណ សូនីតា​ បុគ្គលិក​ផ្នែក​រៀប​ចំកម្មវិធី នៃ​ក្រុមហ៊ុន​តូ​យូ​តា​បាន​ឲ្យ​ដឹងថា « ព្រោះ​ក្នុង​រឿង "ចៃដន្យ" តួឯក​ប្រុស និង តួ​ស្រី​សុទ្ធតែ​បើកឡាន​សេរី​ថ្មី​បំ​ផុត​របស់​យើង គឺ Toyota Altis ២០០៧ ដោយ​យើង​សហការ​ជាមួយ​ Sabay ដើម្បី​ថត​រឿង​នេះ​។ ដូច្នេះ​យើងក៏​ឆ្លៀ​ត​ឱកាស​នេះ​ប្រាប់​ប្រិយមិត្ត​ទាំងអស់​ឲ្យ​ដឹង​តែម្តងទៅ​ថា​បើ​ចង់ឃើញ​ពី​ភាព​ទំ​នើ​ប​ទាន់សម័យ ស្រស់ស្អាត​របស់រ​ថយ​ន្ត​ Toyota Altis ២០០៧ របស់​យើង​បើកបរ​លើផ្លូវ អាច​មើល​រឿង​នេះ​បាន​ ធានា​ថា​ម៉ាពេញចិត្ត​»។

​កញ្ញា​​បន្តថា​៖ «​ខ្ញុំផ្ទាល់​ក៏មិន​ច្បាស់​សាច់រឿង​ទាំងមូល​យ៉ាងម៉េច​ដែរ តែពេញចិត្ត​ណាស់​ភាគ​ ១ នេះ​​ល្អមើលមែនពិសេស​​ត្រង់​វគ្គ​ថតរូប​ Selfie នោះ ។ ខ្ញុំ​យល់ថា​​រឿង​នេះ​ត្រូវ​យុវវ័​យ​ច្រើន ហើយ​ថែមទាំង​អាច​ត្រូវ​រឿង​ពិត​អ្នក​ខ្លះ​ផង​ ។ ខ្ញុំ​សង្ឃឹមថា​ទាំងអស់កុំ​ឲ្យ​រំ​លង​រឿង​​នេះឲ្យ​សោះ ពិសេស​ដូច​ ឮ​ស្រាប់ បទ​ច​ម្រៀង​ក្នុង​រឿង​នេះ​ពិ​រោះ​ អ៉ី​ចឹង​អាច​ធ្វើ​ឲ្យ​មើលទៅ​កាន់​តែ​ល្អមើល​​ កាន់​តែចូល​តួ​​»​។

​ដូច្នេះ​ប្រសិនបើ​មើល​​រឿង​​ «ចៃដន្យ​» ​ហើយ​ ចាប់​អារម្មណ៍​រថយន្ត ឥលូវ​នេះ​គឺ អាច​មក​មើលផ្ទាល់​ភ្នែក​បាន ព្រោះ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​តូ​យូ​តា​សេរី​ថ្មី​ មាន​រយៈពេល​៣​ថ្ងៃ ចាប់​ពីថ្ងៃ ២១ ២២ ២៣ កក្កដា ២០១៧ ព្រម​ទាំង​ប្រ៉ូ​ម៉ូ​សិន​ពិសេស​សម្រាប់​អ្នក​ចង់​ក្លាយជា​ម្ចាស់រ​ថយ​ន្ត​ដ៏​ទំ​នើ​ប​នេះ​។ ទិញរ​ថយ​ន្ត Toyota Corolla 2017, Camry 2017, Hilux Revo 2017 និង Fortuner 2017 ហើយ Toyota ក៏​ផ្ដល់ជូន iPhone 7 មួយ​គ្រឿង​ផងដែរ​។

​តោះ​! បើ​ចាប់អារម្មណ៍​ប្រញាប់​ទៅ​រកមើល ព្រោះ​ប្រូ​ម៉ូ​សិន​នឹង​បញ្ចប់​ចុងខែ​កក្កដា​នេះ​ហើយ​។ ឬ​អាច​ទា​ក់ទង​កា​រិ​យាល័យ​ផ្នែក​លក់​ទាំង ៣ ទីតាំង​នៅ​ភ្នំពេញ (​ទឹកថ្លា បាក់​ទូក បូកគោ​) សាខា​ខេត្ត​បាត់​ដំបង និង​សៀមរាប​បាន ឬ​ទូរ​សព្ទ​ទៅ ០១៧ ៣៣៣ ៥០៣/០១៧ ២២២ ៥៣២។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូលទៅកាន់ហ្វេសប៊ុក​ Toyota Cambodia

ចង់ដឹង​​រឿង​ «ចៃដន្យ​» ល្អមើល​ម៉េចវិញ សូម​​មើល​វី​ដេអូ​ខាង​ក្រោម ៖

អត្ថបទ​៖ លីដា