លើក​ទី​៦​ហើយ Khmer United នៅ​តែ​មិន​អាច​លើក​​ពាន​របស់​​ម្ចាស់​​​ខ្លួន​

  • 2017-07-23 08:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ Khmer United នៅ​តែ​មិន​ទាន់​សំណាង​សាង​ប្រវត្តិ​ឈ្នះ​ពាន​រង្វាន់​ Khmer Real Estate League បាន​ទេ​ បន្ទាប់​ពី​ចាញ់​ក្រុម​ Bayon Wonderer ដោយ​លទ្ធផល​ ៣-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ទី​លាន​សាល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាល​ពី​ម្សិល​មិញ។

ក្រុម Bayon ឈ្នះ​ពាន

បើក​ការ​ប្រកួត​៤៥​នាទី​ដំបូង​ Khmer United ​លេង​បាន​យ៉ាង​ល្អ​ដោយ​បង្កើត​ឱកាស​នៅ​តំបន់​គ្រោះ​ថ្នាក់​របស់​ Bayon ជា​ញឹក​ញាប់ ហើយ​ក៏​បាន​ទម្លាយ​សំណាញ់​ទី​របស់​ដៃ​គូ​នាំ​មុខ​១-០ រហូត​ចប់​វគ្គ​ទី​១។ ចូល​វគ្គ​ទី​ពីរ​​Bayon បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង​ និង​កាន់​តែ​បង្ក​ឱកាស​គ្រោះ​ថ្នាក់​ច្រើន​ឡើង។ ទី​បំផុត​ Bayon បាន​ទម្លាយ​សំណាញ់​ទី​របស់​ Khmer United ៣​គ្រាប់​ជា​បន្ត​បន្ទាប់​ ខណៈ​ Khmer United ស្ទើរ​តែ​រក​ឱកាស​ល្អ​មិន​បាន​ឡើយ​នៅ​វគ្គ​ទី​២​នេះ។ ចប់​ការ​ប្រកួត​ Khmer United បាន​ចាញ់​ Bayon ដោយ​លទ្ធផល​ ៣-១។

តាម​រយៈ​លទ្ធផល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ Khmer United ដែល​ជា​ក្រុម​របស់​លោក​ គីម ហ៊ាង ដែល​ជា​អ្នក​បង្កើត​ពាន​ Khmer Real Estate League តាំង​ពី​ឆ្នាំ​២០១២​មក​គឺ​មិន​ធ្លាប់​ឈ្នះ​ជើង​ឯក​ម្តង​ណា​ឡើយ​ដោយ​​រដូវ​កាល​ទី​៦​ឆ្នាំ​២០១៧​នេះ​បាន​ត្រឹម​ជើង​ឯក​រង​ និង​ឆ្នាំ​២០១៦​កន្លង​មក​ក៏​បាន​ត្រឹម​ជើង​ឯក​រង។

រង្វាន់​សម្រាប់​ក្រុម​ជ័យលាភី

  • លេខ​១៖ Bayon Wonderer
  • លេខ​២៖ Khmer United
  • លេខ​៣៖ Nissay
  • លេខ​៤៖ Blue Dragon
  • Fair Play៖ V.Train

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម