U20 ជប៉ុន​ ចាញ់ U23 ចិន ២-១ បញ្ចប់​​ក្តី​សង្ឃឹម​កម្ពុជា​

  • 2017-07-23 10:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ខ្លាំង​យុវជន​ប្រចាំ​ទ្វីប​អាស៊ី​ជប៉ុន​បាន​រង​បរាជ័យ​​ក្រោម​ថ្វី​ជើង​​ក្រុម​​យុវជន​ចិនក្នុង​​លទ្ធផល ​​២-១​​ ដែល​​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​របស់​កម្ពុជា​​បាន​រលាយ​សូន្យ​​ក្នុង​​ការ​ស្វែង​រក​ចំណាត់​ថ្នាក់​លេខ​២​ ពូល​ J នៃ​យុទ្ធ​នាការណ៍​ជម្រុះ​ពាន​រង្វាន់​ AFC U-23 Championship 2018។ ការ​ប្រកួត​វគ្គ​ទី​១ ចិន​​ធ្វើ​បាន​យ៉ាង​ល្អ​រហូត​រក​គ្រាប់​បាល់​បាន​២​គ្រាប់​ក្នុង​នោះ​​កីឡាករ Shihao រក​បាន​១​គ្រាប់​នៅ​នាទី​ទី​៣៩ និង​កីឡាករ Hanwen រក​បាន​១​គ្រាប់​នៅ​នាទី​៤៥+២។ ចូល​វគ្គ​ទី​២​ជប៉ុន​បាន​ព្យាយាម​វាយ​សម្រុក​ និង​មាន​សំណាង​ទម្លាយ​សំណាញ់​ទី​របស់​ចិន​តែ​១​គ្រាប់​ប៉ុណ្ណោះ​នៅ​នាទី៥៤​ដោយ​កីឡាករ Kieto Endo។ តាម​រយៈ​លទ្ធផល​នេះ ចិន​មាន​៧​ពិន្ទុ​ឈរ​លេខ​១ និង​ជប៉ុន​មាន​៦​ពិន្ទុ​ឈរ​លេខ​២​​ដែល​បាន​បញ្ចប់​ក្តីសង្ឃឹម​របស់​កម្ពុជា​ក្នុង​ស្វែង​រក​ចំណាត់​ថ្នាក់​លេខ​២៕

យុវជន​ជប៉ុន
យុវជន​ចិន

​តារាង​បណ្តោះ​អាសន្ន​​ពូល​ J

  • ១ ចិន មាន​៧​ពិន្ទុ
  • ២​ ជប៉ុន​​មាន​៦​​ពិន្ទុ​
  • ៣​ កម្ពុជា​មាន​១​ពិន្ទុ
  • ៤ ហ្វីលីពីន​ មាន​០​ពិន្ទុ​

អត្ថបទ៖ ជាន ចាន់រ៉ា