ចេញ​ហើយ​តម្លៃ iPhone 7s/7s Plus/8 ទំហំ 64GB និង 256GB

  • 2017-07-24 01:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ពី​គេហទំព័រ PhoneArena បាន​ធ្វើ​ការ​សរុប​នូវ​លទ្ធផល​រំពឹង​ទុក​ចុងក្រោយ​នូវ​តម្លៃ ក៏​ដូច​ជា​កាល​បរិច្ឆេទ​បង្ហាញ​ខ្លួន iPhone ជំនាន់​ថ្មី ក្រោយ​ប្រមូល​ទិន្នន័យ​ចេញ​ពី​របាយការណ៍​ជា​ច្រើន។​

  • iPhone 7s/7s Plus និង iPhone 8 បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​អំឡុង​ថ្ងៃ​ទី ៥ ឫ ៦ កញ្ញា​ឆ្នាំ ២០១៧
  • iPhone 7s/7s Plus និង​ចេញ​លក់​នៅ​ថ្ងៃ​ទី ១៥ ឫ ២២ កញ្ញា ឆ្នាំ ២០១៧ ដោយ​ឡែក iPhone 8 អាច​ពន្យារពេល​ចូល​ដល់​ខែ​តុលា
  • iPhone 7s ទំហំ 64GB តម្លៃ ៦៥០ ដុល្លារ និង 256GB តម្លៃ ៧៥០ ដុល្លារ
  • iPhone 7s Plus ទំហំ 64GB តម្លៃ ៧៧០ ដុល្លារ និង 256GB តម្លៃ ៨៧០ ដុល្លារ
  • iPhone 8 ទំហំ 64GB តម្លៃ ១,១០០ ដុល្លារ និង 256GB តម្លៃ ១,២០០ ដុល្លារ

ការ​រំពឹង​ទុក​ធំៗ​នៃ iPhone 8 រួម​មាន​ការ​បំពាក់​នូវ​អេក្រង់​កោង OLED ជា​ប្រភេទ​អេក្រង់​ផ្ទៃ​ពេញ, មុខងារ​ស្កេន​ផ្ទៃ​មុខ 3D Face Scanning, Touch ID បង្កប់​លើ​អេក្រង់/បង្កប់​ក្រោម​ប៊ូតុង Power និង​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​ជា​ដើម។​

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត៖

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា