ស្រាយ​ចម្ងល់​រឿង ​ក្រុម​មីយ៉ាន់ម៉ា ​មាន​៦​ពិន្ទុ ​តែ​នៅ​ធ្លាក់​ចេញ ខណៈ​ក្រុម​ផ្សេង​មាន​ត្រឹម​៥​ពិន្ទុ​ជាប់

  • 2017-07-24 02:31:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មតិ​មួយ​ចំនួន​កំពុង​តែ​ឆ្ងល់​ខ្លាំង​មែនទែន ​ចំពោះ​រឿង​ដែល​ក្រុម​មីយ៉ាន់ម៉ា​នៅ​ពូល F ​( AFC U-23 Championship Qualifiers 2018) មាន​រហូត​ដល់​ទៅ​៦​ពិន្ទុ​ក្នុង​ដៃ ប៉ុន្តែ​មិន​អាច​ជាប់​ជា​ក្រុម​លេខ​២​ល្អ​ឡើង​ទៅ​វគ្គ​បន្ដ​បាន។

ចំពោះ​រឿង​នេះ​វិញ ​បើ​តាម​ការ​សម្រេច​យក AFC ​គឺ​ដោយសារ​​តែ​ក្នុង​ពូល A ​ដែល​មាន​៤​ក្រុម​នោះ មាន​ប្រទេស​ស្រីលង្កា​មួយ​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ ដូច្នេះ​ហើយ ​ទើប​គេ​សម្រេច​ថា​លទ្ធផល​ក្រុម​លេខ​២​ល្អ​បំផុត​គឺ​មិន​បូក​ពិន្ទុ​ជាមួយ​ក្រុម​ចុង​ក្រោយ​គេ​នោះ​ទេ។ ដោយ​នេះ​មាន​ន័យ​ថា ​ការ​ប្រកួត​គ្រប់​ពូល​ទាំង​អស់ ​លេខ​១​បាន​ឡើង​ទៅ​ដោយ​ស្វ័យ​ប្រវត្តិ ប៉ុន្តែ​សម្រាប់​លេខ​២​វិញ​ត្រូវ​គិត​ពិន្ទុ​គ្នា​ម្ដង​ទៀត។ ការ​គិត​ពិន្ទុ​នេះ គឺ​គេ​មិន​តម្រូវ​ឱ្យ​គិត​រួម​ជាមួយ​ការ​ប្រកួត​ជាមួយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​ពូល​នោះ​ទេ។

តួ​យ៉ាង​ដូចជា​ពូល F ​ដែល​មាន​អូស្ត្រាលី មីយ៉ាន់ម៉ា ​សិង្ហបុរី ​និង​ព្រុយណេ​ដូច្នេះ​ដែរ គឺ​ក្រុម​មីយ៉ាន់ម៉ា ​តម្រូវ​ឱ្យ​គិត​ចំណាត់​ថ្នាក់​លេខ​២ ​ជាមួយ​ពូល​ផ្សេង​ទៀត ​ដោយ​មិន​គិត​ពី​ការ​ប្រកួត​ជាមួយ​ព្រុយណេ ដែល​ស្ថិត​នៅ​បាត​តារាង​ឡើង។ ខណៈ​ដែល​ជប៉ុន​នៅ​ពូល​ជាមួយ​កម្ពុជា​ក៏​ដូចជា គឺ​មិន​ត្រូវ​ពិន្ទុ​ជាមួយ​ក្រុម​ហ្វីលីពីន​ដែល​ស្ថិត​នៅ​បាត​តារាង​នោះ​ទេ៕

អត្ថបទ៖ មុន្នីរម្យ