មុន​មាន​ Facebook មនុស្ស​មិន​ធ្លាប់​ធ្វើ​រឿង​ប្លែកៗទាំង​នេះ​សោះ

  • 2017-07-24 02:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​កែប្រែ​វិធី​ទំនាក់ទំនង​របស់​មនុស្ស​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ជាង​មុន។ មិន​តែ​ប៉ុណ្ណោះ​ក៏​បាន​ជំរុញ​​​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​ធ្វើ​រឿង​ប្លែកៗ​ដែល​ពួក​គេ​មិន​​ធ្លាប់​ធ្វើ​ពី​មុន​មក។ ​រឿង​រ៉ាវ​ទាំង​នោះ​មាន​ដូច​ជា ៖

​១. ថត​រូប​អាហារ​របស់​ខ្លួន​បង្ហាញដល់អ្នកដទៃ

ពី​មុន​ទោះ​បី​ជា​មនុស្ស​ធ្លាប់​ថត​រូប​អាហារ​របស់​ខ្លួន​មែន​ ប៉ុន្តែ​ក៏​មិន​ចែក​ចាយ​រូប​ទាំង​នោះ​ឲ្យ​មនុស្ស​ជុំវិញ​ពិភពលោក​បាន​ឃើញ​នោះ​ទេ។

២. ប្រាប់​អ្នក​ដទៃ​​គ្រប់​វិនាទី​ពីជីវិត​ប្រចាំ​ថ្ងៃ

មុន​មាន​ Facebook មិន​មាន​នរណា​ម្នាក់​​ដែល​ប្រាប់​អ្នក​ដទៃ​ថា​​​ខ្លួន​កំពុង​ញ៉ាំ​អាហារ​ពេល​ព្រឹក Brand Brand, ដើរ​ទិញ​ឥវ៉ាន់ ឬ កំពុង​ធ្វើ​ម្ហូប​អី​នោះ​ទេ។

៣. ថត​ Selfie

ពី​មុន​ពេល​ដែល​ចង់​ថត​រូប​ខ្លួន​ឯង​ម្ដងៗ​អ្នក​រស់​នៅ​ទីក្រុង​តែង​តែ​ទៅ​កាន់​ទូ​ថត​រូប​ ដែល​អាច​ផ្ដិត​ចេញ​រូប​សន្លឹក​បាន​ភ្លាមៗ ​ហើយ​យក​រូប​ទាំង​នោះ​ទៅ​បិទ​ជាប់​ជញ្ជាំង​ ឬ ទូ​ទឹកកក​ជា​ដើម។

៤. ថត​រូប​ជើង​ ឬ ភ្លៅ​ខ្លួន​ឯង

អ្នក​ប្រើ​ Facebook មួយ​ចំនួន​ពេល​បាន​ទៅ​លំហែ​នៅ​សមុទ្រ ឬ មាន​ដំណើរ​កម្សាន្ត​ម្ដងៗ មិន​ភ្លេច​ទេ​រឿង​ថត​រូប​ជើង ឬ ភ្លៅ​ខ្លួន​ឯង​នោះ។ ចុះ​បើ​ថត​រូប​មួយ​ជំហរ​ទៅ​យ៉ាង​ម៉េច​វិញ?

៥. ប្រាប់​អ្នក​ដទៃ​ថា​នៅ​ទីណា​គ្រប់​ពេល​

​អ្នក​លេង​ Facebook មួយ​ចំនួន​​ឲ្យ​តែ​បាន​ទៅ​ដល់​ទីណា​ប្រកាស​ប្រាប់​គេ​ឯង​ក្ដែងៗ​តាម​រយៈ​ការ​ Check-In ជា​ពិសេស​ពេល​​ធ្វើ​ដំណើរ​កម្សាន្ត។ អ្នក​ខ្លះ​នោះ​សូម្បី​កំពុង​នៅ​ក្នុង​បន្ទប់​ទឹក​ក៏​ប្រាប់​គេ​ដែរ។

៦. លួច​មើល​សង្សារ​ចាស់​

​មុន​មាន​ Facebook បើ​ចង់​ដឹង​សុខ​ទុក្ខ​សង្សារ​ចាស់​​គឺ​មិន​ងាយ​ស្រួល​ទេ ប៉ុន្តែ​សម័យ​ឥឡូវ​ចូល​ឆែក​មើល​តែ​តាម​ Profile បាន​ហើយ៕

ចុចអាន៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ សុខហេង