រកឃើញជយលាភីលេខ១ ប្រលងចម្រៀងភាសាជប៉ុនលើកទី៨
- 2017-07-24 05:12:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញជយលាភីលេខ១ ប្រលងចម្រៀងភាសាជប៉ុនលើកទី៨
ចន្លោះមិនឃើញ
ក្រោយពីធ្វើការជម្រុះជាច្រើនវគ្គបន្តបន្ទាប់រួចមក កម្មវិធីប្រឡងចម្រៀងណូដូជីម៉ាន់ លើកទី៨បានរកឃើញជយលាភីលេខ១ កាលពីម្សិលមិញ ធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា(CJCC)។
ម្ចាស់ពានជយលាភីលេខ១ ក្នុងកម្មវិធីប្រឡងចម្រៀងភាសាជប៉ុន ណូដូជីម៉ាន់ លើកទី៨នេះ បានទៅលើកញ្ញា ឃួន សុគន្ធណារី អាយុ២៦ ឆ្នាំ មកពីរាជធានីភ្នំពេញ ស្ថិតក្នុងចំណោមបេក្ខជន និងបេក្ខនារី ចំនួន១៦ នាក់ធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ។
ឃួន សុគន្ធណារី បាន Sabay នាងពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយខ្លាំងណាស់រកពាក្យអ្វីមកនិយាយមិនបានព្រោះមិននឹកស្មានថាខ្លួនបានទទួលពានក្នុងកម្មវិធីប្រឡងជម្រៀង ណូដូជីម៉ាន់ លើកទី៨នេះ។មុនដាក់ពាក្យមកប្រឡងចម្រៀងភាសាជប៉ុនរូបគេបានសិក្សារៀនសូត្រភាសាជប៉ុនអស់រយៈពេល២ ឆ្នាំនៅសាលា IFL ។
“ខ្ញុំមានអារម្មណ៍សប្បាយនិយាយអត់ចេញទេបង ហើយមុនខ្ញុំដាក់ពាក្យមកប្រកួតនេះខ្ញុំបានរៀនភាសាជប៉ុនរយៈពេល២ ឆ្នាំនៅ IFL ។ ចំពោះការប្រឡងនេះប៉ាម៉ាក់ខ្ញុំគាត់អត់ដឹងទេ ដូច្នេះថ្ងៃនេះ ខ្ញុំ នឹងពាននេះទៅ Surprise ពួកគាត់"។ ឃួន សុគន្ធណារី លើកឡើងដូច្នេះ។
ក្នុងកម្មវិធីប្រកួតនេះដែរឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោក Hidehisa Horinouchi បានមានប្រសាសន៍ថា ស្ថានទូតជប៉ុនរួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC) រៀបចំកម្មវិធីប្រឡងចម្រៀងណូដូជីម៉ាន់លើកទី៨ នេះឡើងក្នុងគោលបំណង ចង់ឲ្យអ្នកសិក្សាភាសាជប៉ុន រីករាយក្នុងការសិក្សា តាមរយៈការច្រៀងភាសាជប៉ុន។
លោកថា៖"ខ្ញុំសង្ឃឹមថាលោក-លោកស្រីដែលមានវត្តមាននៅទីនេះ នឹងចូលរួមរីករាយជាមួយ ចម្រៀងជប៉ុនទាំងអស់គ្នា។ ការប្រឡងចម្រៀងលើកនេះ បេក្ខជន ដែលបានដាក់ពាក្យមក សរុបចំនួន១៤៧ ក្រុម។ ក្នុងនោះមាន១៦ ក្រុម បានជាប់ក្នុងវគ្គជម្រុះនៅទីក្រុងភ្នំពេញ និងនៅខេត្តសៀមរាបដើម្បីចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃការប្រឡងចម្រៀងនេះ"៕
ចុចអាន៖ការពិត ៣ យ៉ាងពីរាងកាយដ៏សិចស៊ីរបស់តារាកូរ៉េ Gong Yoo
ចុចអាន៖នាយ ផា សាងភាពផ្អែមល្ហែមជាមួយគូស្នេហ៍យ៉ាងមានក្ដីសុខ ក្រោយជួបទុក្ខធំ
ចុចអាន៖កាន់តែពិសេស! ទៅមើលរឿង "វិកលចរិត" ម្ដង ស្មើការបរិច្ចាគ១ដុល្លារ ដល់កុមារបាត់បង់សតិ