នាយ ផា សាងភាពផ្អែមល្ហែមជាមួយគូស្នេហ៍យ៉ាងមានក្ដីសុខ ក្រោយជួបទុក្ខធំ
- 2017-07-24 04:21:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយ ផា សាងភាពផ្អែមល្ហែមជាមួយគូស្នេហ៍យ៉ាងមានក្ដីសុខ ក្រោយជួបទុក្ខធំ
ចន្លោះមិនឃើញ
បន្ទាប់ពីរឿងសោកសៅ ពីមរណភាពរបស់ឪពុក ទើបតែកន្លងផុតទៅ ពេលនេះតារាប្រុសមុខមិនចេះចាស់ Noom Sornram បានងើបឈរសាជាថ្មី កាន់ដៃអ្នកដែលតែងផ្ដល់កម្លាំងចិត្តរបស់លោកនាង Nicole Theriault។
រូបភាពជាច្រើនរបស់តារាសម្ដែងថៃ នាយ ផា និងគូស្នេហ៍នាង Nicole ព្រមជាមួយកូនប្រុសនាងម្នាក់ បានបែកធ្លាយលើបណ្ដាញសង្គមកាលពីចុងសប្ដាហ៍មុន ដែលបង្ហាញពីពេលវេលាដ៏មានក្ដីសុខ សម្រាកនៅតំបន់លំហែកាយមួយកន្លែង ក្រោយជួបទុក្ខធំ រយៈពេលកន្លងទៅ។ រូបភាពទាំងនោះ ពិតជាស្ដែងចេញពីសុភមង្គលពិតៗ របស់គូស្នេហ៍ទាំង ២ និងកូនប្រុសរបស់ Nicole ដែលមើលទៅប្រៀបដូចគ្រួសារតែមួយទៅហើយ និងបានធ្វើឲ្យអ្នកគាំទ្រលួចសរសើរពីក្ដីសុខរបស់ពួកគេគ្រប់គ្នា៕
ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
ចុចអាន៖