ហេតុផលអ្វីដែល​​ យ៉ាងគួ និងសៀវ​​ឡុង​នី ដាច់​ចិត្ត​ថត​រឿង​រួម​គ្នា​ជាថ្មី ក្រោយ​រៀបការ​ ៨​ឆ្នាំ​?

  • 2017-07-24 06:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្វាមី​ភរិយា​តារា​សិង្ហបុរី​ Christopher Lee និង​ Fann Wong នឹង​ចាប់​ដៃ​គ្នា​ម្ដង​ទៀត​សម្ដែង​រឿង​ បន្ទាប់​ពី​ធ្លាប់​បដិសេធ​ថា​មិន​សម្ដែង​រួម​គ្នា​ទេ​ ក្រោយ​រៀប​ការ​រួច។ តើ​មាន​ហេតុផល​អ្វី​ពី​ក្រោយ​ទៅ​ ដែល​បណ្ដាល​ឲ្យ​ប្ដី​ប្រពន្ធ​ ២​នាក់​នេះ​សម្រេច​ទទួល​យក​ថត​រួម​គ្នា​ជា​ថ្មី?

បន្ទាប់​ពី​រយៈ​ពេល​ ១២​ឆ្នាំ​ (រឿង​ភាគ: Always On My Mind) និង​ ៨​ឆ្នាំ​ (រឿង​កុន: The Wedding Game) ដែល​ពួកគេ​បាន​ថត​រួម​គ្នា​ នេះ​ជា​ស្នាដៃ​ទី​ដំបូង​បំផុត​ ដែល​ប្ដី​ប្រពន្ធ​តារា​ប្រុស​ស្រី​ទាំង​ ២​ សម្រេច​ចាប់ដៃ​សម្ដែង​ជាមួយ​គ្នា​ជា​ថ្មី​ បន្ទាប់​ពី​រៀបការ មាន​កូន​ ១រួច​មក។

កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​កក្កដា​ ក្នុង​សន្និសីទ​កាសែត​ លោក​ Lee បាន​និយាយ​ថា​៖ "ពេល​ពួក​យើង​រៀបការ​ហើយ​ថ្មីៗ ពួក​យើង​មាន​អារម្មណ៍​អៀន​ខ្មាស​ពេល​ត្រូវ​សម្ដែង​ឈុត​ឆាក​ស្នេហា​ ព្រោះ​វា​ហាក់​ដូចជា​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ពិត”។

រីឯ​ Fann Wongក៏​បាន​បន្ថែម៖ "ខ្ញុំ​ធ្លាប់​ព្រួយ​បារម្ភ​ថា​ ទស្សនិកជន​ប្រាកដ​ជា​មិន​អាច​បែងចែក​ឲ្យ​ដាច់​រវាង​ សាច់​រឿង​ និង​ជីវិត​ពិត​ឡើយ​ ដូចនេះ​ហើយ​ទើប​ពួក​យើង​សម្រេច​មិន​ថត​ជាមួយ​គ្នា​តែម្ដង​ពេលនោះ”។ ម្យ៉ាង​វិញ​ទៀត​ នាង​ថែម​ទាំង​បាន​និយាយ​ទៀត​ថា​ ពេល​សម្ដែង​ជាមួយ​ប្ដី​ នាង​ចេះ​តែ​ផ្ទុះ​សំណើច​ ហើយ​សើច​ទាល់​តែ​ហៀរ​ទឹកភ្នែក​ ជា​ហេតុ​នាំ​ឲ្យ​មាន​កំហុស​ពេល​ថត​ច្រើន។

យ៉ាងណា​មិញ​ ពេល​នេះ​គូស្នេហ៍​ទាំង​ ២​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ភ្ញាក់​ផ្អើល​ ដោយសារ​ពួកគេ​បាន​ចាប់​ដៃ​គ្នា​សម្ដែង​ជា​ថ្មី​ ក្រោយ​ផ្អាក​ជា​ច្រើន​ឆ្នាំ។ មូល​ហេតុ​ គឺ​ដោយសារ​បច្ចុប្បន្ន​ ពួកគេ​បាន​ស្គាល់​ចិត្ត​ ស្គាល់​ថ្លើម​គ្នា​ច្បាស់​ហើយ។

ដោយឡែក​ ស្នាដៃ​ជា​រឿង​ភាគ​របស់​ពួកគេ​ ដែល​មាន​ចំណង​ជើង​ថា​ "Doppelganger" គ្រោង​នឹង​បញ្ចាំង​លើ​ ទូរទស្សន៍​សិង្ហបុរី​ Channel 8 នៅ​ថ្ងៃ​ទី​ ១៣​ ខែ​មីនា ឆ្នាំ​ក្រោយ។ រី​ឯ​រឿង​កុន​វិញ​ ជា​ភាពយន្ត​ចិន​ មាន​ចំណងជើង​ថា​ "Yi Nian” នឹង​ត្រូវ​បញ្ចាំង​នៅ​ចុង​ឆ្នាំ​នេះ​ហើយ៕

ចុចអាន៖

ប្រភព៖ Yahoo | entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី