Chiellini ៖ Barcelona កំណត់​ថា Dybala គ្មាន​តម្លៃ​ដូច​ Neymar

  • 2017-07-24 12:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​ឆ្នើម​របស់​ Juventus កីឡាករ Chiellini ​មិន​ជឿ​ទេ​ថា ​​មិត្ត​រួម​ក្រុម​របស់​ខ្លួន Dybala ​​​ទទួល​ការ​ចាប់​អារម្មណ៍​​ខ្លាំង​​ពី​ PSG ​​ដូច​​ចចាមអារ៉ាម​ដែល​ក្លឹប​យក្ស​មួយ​នេះ​តាម​ទិញ​ Neymar ​នោះ​ទេ។

Chiellini

​​« Paulo Dybala ​មិន​ទាន់​ឈាន​ដល់​កម្រិត​​ដូច​ Neymar ​នៅ​ឡើយ​ទេ» សម្ដី Chiellini ។ ​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​គឺ​ជា​គោល​ដៅ​របស់ Barcelona ពោល​គឺ​មិន​មែន​​ជា​គោល​ដៅ​ក្នុង​ការ​តាម​ទិញ​​របស់ PGS នោះ​ទេ។

​​ជា​មួយ​សំណើ​មួយ​កាល​ពី​ពេល​កន្លង​​មក​បើ​ Barcelona ព្រម​លក់ Neymar ​ក្នុង​តម្លៃ ២២២​លាន​ផោន​​ទៅ​ឲ្យ​ PSG ​នោះ ខ្សែ​ប្រយុទ្ធ Dybala ​នឹង​អាច​ក្លាយ​ជា​កីឡាករ​ដែល​ទៅ​ជំនួស​ Neymar ​នៅ Barca។

Chiellini​ បាន​បញ្ជាក់​ទៀត​ថា «​ខ្ញុំ​​ធ្លាប់​បាន​និយាយ​កាល​ពី​​មុន​​ម្ដង​ហើយ ​ថា Neymar មាន​កម្រិត​ប្រហាក់​ប្រហែល​ទៅ​​ នឹង Messi ឬ Ronaldo ​ហើយ​គាត់​ ( Neymar ) នឹង​អាច​ក្លាយ​ជា​កីឡាករ​ដែល​អាច​​ឈ្នះ Ballon d'Or ​ផង​ដែរ»៕

Paulo Dybala

ប្រភព៖ Goal   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​