ផ្អើល​ពេញ​កន្លែង​! Bella មាន​បញ្ហា​សុខភាព​​ពេល​​​កំពុង​​ថត​

  • 2017-07-24 08:59:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ដ៏​ល្បី​ដែល​ជាប់​ឈ្មោះ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សម្រស់​លំដាប់​ពិភពលោក "100 Most Beautiful Face” ឆ្នាំ​ ២០១៧ តារា​សម្ដែង​ Bella Ranee បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ក្រោយ​សុខភាព​ចុះ​ខ្សោយ​ខ្លាំង។

ថ្ងៃ​ទី​ ២៣​ ខែ​កក្កដា​ម្សិលមិញ​ មាន​ហេតុការណ៍​ដ៏​ភ្ញាក់​ផ្អើល​មួយ​ នៅ​ពេល​តារា​ស្រី​មុខ​មាន​មន្ត​ស្នេហ៍​រូប​នេះ​ ស្រាប់​តែ​មាន​អាការៈ​មិន​ប្រក្រតី​ ដូចជា​ ឈឺ​ក្បាល​ ចុកពោះ​ ចង់​ក្អួត​ អំឡុង​ពេល​កំពុង​ថត​រឿង​ភាគ​បុរាណ​ មាន​ចំណង​ជើង​ថា​ "Bpoop Phaeh Saniwaat" របស់​ទូរទស្សន៍​ថៃ​ ប៉ុស្តិ៍​លេខ​ ៣។

ភ្លាមៗ ក្រោយ​ឃើញ​ថា​មិន​ស្រួល​ ក្រុមការងារ​ក៏​បាន​នាំ​ Bella ទៅ​មន្ទីរពេទ្យ​ Samitivej Sukhumvit ក្នុង​ទីក្រុង​បាងកក​តែ​ម្ដង។ លទ្ធផល​ពី​ការ​ពិនិត្យ​របស់​វេជ្ជបណ្ឌិត​បាន​បង្ហាញ​ថា​ អាការៈ​របស់​នាង​គឺ​បណ្ដាល​ពី​ការ​ពុល​ចំណីអាហារ និង​ផ្ដល់​យោបល់​ឲ្យ​បន្ត​សម្រាក​ព្យាបាល​ យ៉ាង​ហោច​ណាស់​ ១ ទៅ​ ២​ថ្ងៃ​ទៀត​ ដើម្បី​សុខភាព​បាន​ប្រសើរ​ឡើង​វិញ៕

សកម្មភាព​ខ្លះៗក្នុង​រឿង "Bpoop Phaeh Saniwaat"

ចុចអាន៖

ប្រភព៖ Mthai   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី