មក​ស្គាល់​បុគ្គល​ ​២​ ​រូប​ ​ដែល​ជួយ​ឲ្យ​ ​Steve Jobs​ ​បង្កើត​ ​Apple

  • 2017-07-25 01:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ស្ថាបនិក​របស់​ក្រុមហ៊ុន​ ​Apple​ ​មនុស្ស​ជា​ច្រើន ប្រហែល​នឹក​ដល់​តែ​លោក Steve Jobs ម្នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​តាម​ពិត​ទៅ​​ ​ដំបូង​ឡើយ​នា​ខែ​មេសា ឆ្នាំ ១៩៧៦ ក្រុមហ៊ុន Apple បាន​បង្កើត​ឡើង​ដោយ​បុគ្គល ៣ រូប​រួម​មាន Steve Jobs, Steve Wozniak និង Ronald Wayne។

  • Steve Wozniak:

មិន​ត្រឹម​តែ​ជា​មិត្ត​ជិតស្និទ្ធ​ជាមួយ Steve Jobs លោក Wozniak ក៏​ជា​អ្នក​ចូលរួម​បង្កើត​ឡើង​នូវ​ក្រុមហ៊ុន Apple ផង​ដែរ។​ គាត់​មាន​សញ្ជាតិ​អាមេរិក មាន​មុខ​តំណែង​​ខាង​វិស្វករ​អេឡិចត្រូនិក, អ្នក​សរសេរ​កម្មវិធី និង​សហគ្រិន​បច្ចេកវិទ្យា។

បុរស​វ័យ ៦៦ ឆ្នាំ​រូប​នេះ ក៏​ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ដ៏​សំខាន់ ជាមួយ Steve Jobs ផលិត​នូវ​កុំព្យូទ័រ​អំឡុង​ឆ្នាំ ១៩៧០ និង ១៩៨០។ ប៉ុន្តែ​ដើម​ឆ្នាំ ១៩៨៥ លោក​ក៏​បាន​ចាក​ចេញ​ពី​ក្រុមហ៊ុន Apple ហើយ​ចូល​សិក្សា​នៅ​សកលវិទ្យាល័យ​ UC Berkeley ដើម្បី​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​របស់​លោក។ ​​​គិត​ត្រឹម​ចុង​ឆ្នាំ ២០១៥ លោក​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ១០០ លាន​ដុល្លារ​ប៉ុណ្ណោះ។

  • Ronald Wayne:

លោក Ronald Gerald Wayne កើត​នៅ​ថ្ងៃ​ទី ១៧ ឧសភា ឆ្នាំ ១៩៣៤ ជា​បុគ្គលិក​ក្នុង​រោងចក្រ​អេឡិចត្រូនិក​មួយ ប៉ុន្តែ​លោក​បាន​ចូល​និវត្ត​ហើយ។ គាត់​ក៏​ជា​បុគ្គល​ទី ៣ ដែល​បាន​ជួយ​ Steve Wozniak និង Steve Jobs បង្កើត​ក្រុមហ៊ុន Apple ។ ប៉ុន្តែ​មិន​ទាន់​​មាន​កាល​បរិច្ឆេទ​បញ្ជាក់​ច្បាស់​លាស់​ពី​ឆ្នាំ​ដែល​លោក​លា​ឈប់​ពី Apple នោះ​ឡើយ។

រឿង​ដែល​គួរ​ឲ្យ​សោកស្ដាយ​មួយ​សម្រាប់​លោក​ផ្ទាល់ កាល​នោះ​លោក​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ចំនួន ១០ ភាគរយ ហើយ​លោក​បាន​លក់​ចេញ​ដែល​ទទួល​លុយ​មក​វិញ​តែ ៨០០ ដុល្លារ​ប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ​បើ Wayne ទុក​ភាគហ៊ុន ១០ ភាគរយ នោះ​មក​ទល់​គិត​ត្រឹម​ខែ​មិនា ឆ្នាំ ២០១៧ វា​នឹង​លក់​ចេញ​បាន​ដល់​ទៅ ៧៥,៥ ពាន់​លាន​ដុល្លារ ដែល​អាច​ធ្វើ​ឲ្យ​លោក​ជាប់​ឈ្មោះ​ជា​សេដ្ឋី​មួយ​រូប៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ en.m.wikipedia.org   ប្រែសម្រួល ​៖ កៅ រក្សា​

អត្ថបទថ្មី