ហេតុ​ផល​សំខាន់ ​ស្រាបៀរ​អង្គរ​គាំទ្រ​ NOCC ​ទៅ​ស៊ីហ្គេម​ឆ្នាំ​នេះ

  • 2017-07-25 02:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ស្រាបៀរ​អង្គរ ​បាន​ចូល​រួម​ជួយ​គាំទ្រ​ដល់​គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​ក្នុង​នាំ​កីឡាករ​ជម្រើស​ជាតិ​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់​ទៅ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី។

ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ស្រា​បៀរ​មួយ​នេះ ​សម្រេច​ជួយ​យ៉ាង​នេះ​គឺ​ដោយសារ​តែ​ពួកគេ​ជឿ​ជាក់​ថា​នេះ​ជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​ដល់​កីឡា​ក្នុង​ប្រទេស​កម្ពុជា។ វា​ជា​ឱកាស​ល្អ​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ ​និង​ជា​កម្លាំង​ចិត្ត​មួយ​ផ្ដល់​ដល់​កីឡាករ កីឡាការិនី ​កម្ពុជា​ទាំង​អស់​ឱ្យ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព។ ក្រុមហ៊ុន​ស្រា​បៀរ​អង្គរ ​ចង់​ឃើញ​កម្ពុជា​ទទួល​បាន​ជោគជ័យ ​និង​អត្តពលិក​ទាំង​អស់​ចាត់​ទុក​ខ្លួន​ជា​មនុស្ស​សំខាន់ មនុស្ស​តំណាង​ប្រទេស ​ប្រកួត​ឱ្យ​អស់​ពី​ចិត្ត ដើម្បី​នាំ​កម្ពុជា​ទទួល​បាន​ភាពល្បីល្បាញ​លើ​ឆាក​អន្តរជាតិ។

ស៊ីហ្គេម​ លើក​ទី២៩ ឆ្នាំ​២០១៧ ​នៅ​ប្រទេស​ ម៉ាឡេស៊ី​ នេះ ​កម្ពុជា​បញ្ជូន​ ២៤​ប្រភេទ​កីឡា​ចូលរួម​ប្រជែង​យក​មេដាយ​ ហើយ​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​នឹង​ត្រូវ​ទៅ​មុន​ការ​ប្រកួត​ចំនួន​ ២ថ្ងៃ​ និង​វិល​ត្រលប់​មក​វិញ​១ថ្ងៃ​បន្ទាប់​ពី​ប្រកួត​ចប់។

ក្នុង​ប្រវត្តិ​ប្រកួត​កីឡា​ស៊ីហ្គេម​ ២៨​ដង​មក​នេះ ​កម្ពុជា​ធ្លាប់​ឈ្នះ​មេដាយ​ទាំង​អស់​៣២៧​មេដាយ ​ក្នុង​នោះ​មាស​បាន​៤៧​មេដាយ ​ប្រាក់​៨៨​មេដាយ ​និង​សំរឹទ្ធិ​ចំនួន​១៩២​មេដាយ។

ស្រាបៀរ​អង្គ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង។

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី