អស្ចារ្យណាស់! ចម្រៀងខ្មែរ១បទ តារាស្រី៦ជំនាន់ច្រៀងត្រាប់ឡើងវិញតែនៅតែពិរោះរណ្ដំ
- 2017-07-25 04:33:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យណាស់! ចម្រៀងខ្មែរ១បទ តារាស្រី៦ជំនាន់ច្រៀងត្រាប់ឡើងវិញតែនៅតែពិរោះរណ្ដំ
ចន្លោះមិនឃើញ
បទ "រាត្រីសេកុង" ជាសំនៀងដើមរបស់ធីតាសំឡេងរនាតឯក ហួយ មាស និងជាចម្រៀងមួយបទដែលត្រូវតារាចម្រៀងស្រីចំនួន៥រូបទៀតច្រៀងត្រាប់ឡើងវិញក្នុងផលិតនានាជាបន្តបន្ទាប់ ពីមួយជំនាន់ទៅមួយជំនាន់។
ដោយយោងតាមសៀវភៅ "មាសស្រោបនគរ" ភាគទី១ និងទី៥ របស់លោក សេង តារា អ្នកស្រាវជ្រាវបទចម្រៀង និងប្រវត្តិសិល្បករជំនាន់ដើម។ ថ្ងៃនេះ Sabay នឹងជូននូវជីវប្រវត្តិខ្លះៗ របស់ចម្រៀងខាងលើ និងលក្ខណៈពិសេសដែលធ្វើឲ្យបទនេះនៅតែជាចម្រៀងក្នុងដួងអ្នកស្ដាប់គ្រប់ស្រទាប់មិនចេះសាបសូន្យ។
បទនេះ ជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងរបស់ អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត នៅអំឡុងឆ្នាំ ១៩៦៣ ចូល១៩៦៤ ក្រោមផលិតកម្មវត្តភ្នំ។
ជាចម្រៀងតែមួយបទគត់ដែលអធិរាជសំឡេងមាសនិពន្ធ ពីខេត្តស្ទឹងត្រែង ដែលជាទឹកដីកំណើតរបស់លោក ហើយជំនាន់នោះក៏មិនមានកវីរូបណា និពន្ធពីខេត្តខាងលើដែរ។
(រាត្រីសេកុង សំនៀងដើមដោយអ្នកស្រី ហួយ មាស)
ជាចម្រៀងទី២ ដែលថតដាក់ថាសក្នុងផលិតកម្ម "វត្តភ្នំ" បន្ទាប់ពីបទ "ចំប៉ាបាត់ដំបង" ក្រោយវត្តមានថាសចម្រៀងចូលមកក្នុងវិស័យសិល្បៈខ្មែរ។
ច្រៀងដោយតារាចម្រៀងថ្មីកាលពីជំនាន់នោះ គឺធីតាសម្លេងរនាតឯក ហួយ មាស គួបនឹងសំឡេងហ្គីតាដ៏រណ្ដំរបស់អ្នកលេងហ្គីតាជនជាតិខ្មែរកាត់វៀតណាម ឡាំ ហ៊ឺង។
ចុចអាន៖
ប្រវត្តិបទ "ទន្លេសូឡូ"ដែលជប៉ុនធ្វើឱ្យល្បីលើឆាកអន្តរជាតិ
គំនូរស្នាដៃកូនខ្មែរ ៤២ផ្ទាំង នឹងដាក់តាំងលក់ក្នុងវិចិត្រសាលលំដាប់ពិភពលោក
ដោយសារតែភាពល្បីល្បាញ និងលក្ខណៈពិសេសទាំងនេះ ទើបឲ្យមានផលិតកម្មក្នុង និងក្រៅស្រុកជាច្រើនយកចម្រៀងខាងលើថតសារឡើងវិញ និងច្រៀងដោយតារាស្រីៗល្បីតាមជំនាន់ដូចជា៖
ហ៊ឹម ស៊ីវន ក្នុងផលិតកម្ម "រស្មីហង្សមាស"
ទៀង មុំសុធារី ក្នុងផលិតកម្ម "រស្មីរៃមាស"
ព្រីម មន្ថា ក្នុងផលិតកម្ម "ភ្នំពេញ"
ទូច ស៊ិននិច
សុគន្ធ នីសា "រស្មីហង្សមាស"