៥ គម្រោងធំៗ របស់ឯកឧត្ដម ស៊ុន ចាន់ថុល នឹងចេញជារូបរាងជាបន្តបន្ទាប់
- 2017-07-25 07:32:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ គម្រោងធំៗ របស់ឯកឧត្ដម ស៊ុន ចាន់ថុល នឹងចេញជារូបរាងជាបន្តបន្ទាប់
ចន្លោះមិនឃើញ
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (សាខា បឹងស្នោរ) ជាផ្លូវការ កាលពីព្រឹកមិញនេះ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ពីគម្រោងសំខាន់ៗ ហើយក៏ជាក្ដីស្រមៃរបស់ឯកឧត្ដមនឹងចេញជារូបរាងជាបន្តបន្ទាប់។ គម្រោងធំៗទាំងនោះរួមមាន៖
១. ផ្លូវល្បឿនលឿន
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ បានឱ្យដឹងថា ចំពោះគម្រោងផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ បានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាងសង់របស់ប្រទេសចិន និងចរចាជិត១០០%ហើយ។ ឯកឧត្ដម ស៊ុន ចាន់ថុល បានបន្តទៀតថា នៅតែកត្តាមួយចំនួនទៀតប៉ុណ្ណោះ ដែលក្រសួងត្រូវដោះស្រាយឱ្យចប់សព្វគ្រប់សិន។ ចំណែកផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ក៏បានសិក្សារួចរាល់ហើយដែរ។ ដូច្នេះផ្លូវល្បឿនលឿននៅកម្ពុជាត្រូវតែចេញជារូបរាងក្នុងពេលខាងមុខ។
២. ផ្លូវទឹក
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់ថា បច្ចុប្បន្នលោកកំពុងតែឱ្យកំពង់ផែស្វយ័តភ្នំពេញរៀបចំ និងលើកផែនការ ដើម្បីធ្វើយ៉ាងណាឱ្យមាន កាណូតដឹកប្រជាពលរដ្ឋ ពីស្ពានព្រែកភ្នៅ មកភ្នំពេញ និងពីភ្នំពេញ ទៅតាខ្មៅ។ "ផ្លូវទឹកជាអ្វីដែលខ្ញុំចង់ឃើញបំផុត ហើយក៏ត្រូវតែធ្វើឱ្យបាន"។ ឯកឧត្ដម ស៊ុនចាន់ថុល ថ្លែង។
៣. ផ្លូវដែកពីភ្នំពេញទៅព្រលានយន្តហោះ
ផ្លូវដែកពីស្ថានីយរថភ្លើងទៅព្រលានយន្តហោះអន្តរជាតិ កំពុងសាងសង់យ៉ាងសស្រាក់សស្រាំនៅពេលយប់ជារៀងរាល់ថ្ងៃ។ ផ្លូវដែកនេះ នឹងសម្ពោធឱ្យប្រាស់ប្រាស់ជាផ្លូវការ នៅខែមេសា ឆ្នាំ២០១៨។
៤. ស្ពានស្ទឹងត្រង់ឆ្លងទន្លេមេគង្គ
រដ្ឋមន្រ្តីល្បីឈ្មោះខាងបច្ចេកវិទ្យារូបនេះ បានប្រាប់ពីគម្រោងធំមួយទៀតនោះ គឺស្ពានឆ្លងទន្លេមេគង្គនៅស្ទឹងត្រង់ ហើយបច្ចុប្បន្នកំពុងតែសាងសង់ហើយ។
៥. គម្រោងជួសជុល និងពង្រីកផ្លូវសំខាន់ៗ
ផ្លូវសំខាន់ត្រូវជួសជុល និងពង្រីកពី ២គន្លងទៅ២គន្លងមានដូចជា៖
១. ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅស៊ីសូផុនពី ២គន្លងទៅ ៤គន្លង ពីព្រែកក្ដាមតភ្ជាប់រហូតទៅដល់បាត់ដំបងពី ២គន្លងទៅ៤គន្លង និងពីស៊ីសូផុន ទៅប៉ោយប៉ែតក៏៤គន្លងដែរ។
២. ផ្លូវលេខ១១នឹងបើកការដ្ឋានក្នុងពេលឆាប់ៗខាងមុខនេះ។
៣. ផ្លូវជាតិលេខ២ ទៅដល់ខេត្តតាកែវ បានចរចាជាមួយក្រុមហ៊ុនកូរ៉េរួចរាល់ហើយ។ បច្ចុប្បន្ននេះកំពុងជួសជុលបណ្ដោះអាសន្នសិន។
៤. ផ្លូវជាតិលេខ៣ មានចម្ងាយ ៦០គីឡូម៉ែត្រត្រូវពង្រីកពី ២គន្លងទៅ ៤គន្លង៕
ចុចអានអត្ថបទទាក់ទង៖
ក្ដីស្រមៃធំៗរបស់ឯកឧត្ដម ស៊ុន ចាន់ថុល មាន៧ តែទើបសម្រេចបានមួយចំនួន
ស៊ុន ចាន់ថុល រដ្ឋមន្ត្រីល្បីឈ្មោះ ផ្ដើមពីលុយ៥០ដុល្លារក្នុងហោប៉ៅ តស៊ូរៀននៅអាមេរិក
ស៊ុន ចាន់ថុល៖ ចាប់ពីថ្ងៃនេះទៅ ទិញឡាន ម៉ូតូ ថ្មីលែងពិបាក